ជាធម្មតាគ្រូពេទ្យនឹងណែនាំឲ្យឪពុកម្តាយថ្មោងថ្មីចាក់វ៉ាក់សាំងមុនពេលមានផ្ទៃពោះ ៣ខែ រួមទាំងវ៉ាក់សាំងកញ្ជ្រិល រលាកថ្លើមប្រភេទA ។ល។ វ៉ាក់សាំងដែលត្រូវបានចាក់ក្នុងពេលមានផ្ទៃពោះរួមមាន តេតាណូស ដោយសារតែជំងឺនេះធ្ងន់ធ្ងរចំពោះកុមារ វាអាចបណ្តោលឲ្យមានជំងឺខួរក្បាល ជំងឺវិកលចិក អ្នកខ្លះអាចស្លាប់បើឆ្លងជំងឺតេតាណូសចូលខ្លួន។ សូម្បីតែអំឡុងពេលស្រាល ការកាត់ទងផ្ចិតគ្មានអនាម័យ ឱកាសឆ្លងមរោគក៏អាចកើតមានដែរ ដូច្នេះអ្នកម្តាយគួរតែចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺតេតាណូស។
ការចាក់វ៉ាក់សាំងតេតាណូសត្រូវបានបែងចែកជាពីរ៖
១.ស្ត្រីដែលមិនដែលចាក់វ៉ាក់សាំងតេតាណូស
ប្រសិនបើអ្នកម្តាយមិនដែលចាក់វ៉ាក់សាំងនេះពីមុនមកទេ ត្រូវចាក់៣ដងក្នុងពេលមានផ្ទៃពោះ គឺលើកទី១ ហើយលើកទី២បន្ទាប់ពីចាក់លើកទី១បានរយៈពេលមួយខែ។ ខណៈលើកទី៣ត្រូវរងចាំរហូតដល់ ៦ខែក្រោយទើបចាក់បាន។
២.ស្ត្រីដែលធ្លាប់ចាក់វ៉ាក់សាំងតេតាណូស
ក្នុងករណីដែលអ្នកម្តាយធ្លាប់ចាក់រួចម្តងហើយ ត្រូវការចាក់បន្ថែមពីរដងទៀត។ រាល់ពេលចាក់ម្តងៗត្រូវមានគម្លាតប្រហែលជា ១ខែ ក្នុងពេលមានផ្ទៃពោះ ប៉ុន្តែប្រសិនបើអ្នកម្តាយធ្លាប់ចាក់រួច២ដងហើយ ត្រូវបចាក់ន្ថែមម្តងទៀតក្នុងពេលមានផ្ទៃពោះ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកចាក់គ្រប់៣ដងហើយ រយៈពេល៥ឆ្នាំក្រោយសូមចាក់ម្តងទៀត។
៣.វ៉ាក់សាំងផ្សេងទៀតក៏អាចចាក់បានដែរ
អ្នកជំនាញបានណែនាំថា អ្នកម្តាយអាចចាក់វ៉ាក់សាំងបន្ថែមទៀតក្នុងពេលមានផ្ទៃពោះ គឺវ៉ាក់សាំងផ្តាសាយ រលាកថ្លើមប្រភេទ A រលាកថ្លើមប្រភេទB ជំងឺរបេង ក្អកមាន់។ល។
ជឿជាក់ថា ការការពារប្រសើរជាងព្យាបាល ហើយការចាក់វ៉ាក់សាំងអំឡុងពេលមានផ្ទៃពោះក៏ដូចគ្នាដែរ៕