ហេតុអ្វីទារកអាយុក្រោម១ឆ្នាំ ញ៉ាំទឹកឃ្មុំមិនបាន?

0
1

ខណៈដែលមនុស្សពេញវ័យភាគច្រើនអាចញ៉ាំទឹកឃ្មុំដោយគ្មានបញ្ហា ប៉ុន្តែវាជារឿងប្លែកសម្រាប់ទារកអាយុតិចជាងមួយឆ្នាំទៅវិញ។ ទឹកឃ្មុំមានផ្ទុកបាក់តេរី C. botulinum ដែលអាចផលិតជាតិពុលក្នុងពោះវៀនធំរបស់ទារក ដែលនាំឲ្យមានជំងឺកម្រមួយដែលគេហៅថា (botulism)។

c.botulinum ជាបាក់តេរី ដែលអាចផលិតសារធាតុដ៏សាហាវបំផុតមួយរបស់ពិភពលោក។ វារស់នៅកន្លែងច្រើនរួមទាំងដី លំអងធូលី និងនៅក្នុងទឹកឃ្មុំផងដែរ។

ដូច្នេះហេតុអ្វីបានជាអ្នកមិនស្លាប់ដោយសារការបរិភោគអាហារមួយនេះ? ដោយសារតែអ្នកមិនមែនជាទារក។ នៅពេល C. botulinum លូតលាស់វាផលិតជាតិពុល ដែលគេហៅថា C. botulinum។ ការកើតនឡើងបរិមាណដ៏ច្រើននៃជាតិពុល វានឹងវាយប្រហារប្រព័ន្ធសរសៃប្រសាទរបស់អ្នក ដែលអាចបណ្តោលឲ្យមានជំងឺម្យ៉ាងដែលគេហៅថា botulism។ ជំងឺនេះអាចនាំឲ្យខ្វិន និងរហូតដល់ស្លាប់បាន។

ការសិក្សាមួយបានរកឃើញបាក់តេរី C. botulinum មានប្រហែលជា ៨ភាគរយនៃគំរូទឹកឃ្មុំរបស់ពួកគេ។ ប៉ុន្តែសម្រាប់មនុស្សធំវាមិនអាចបង្កបញ្ហាអ្វីទេ លុះត្រាតែក្មេងអាយុតិចជាង១ឆ្នាំ ទើបរងផលប៉ះពាល់។ នៅពេលដែលបាក់តេរីនេះ ចូលដល់ក្នុងពោះវៀនធំរបស់ទារក វានឹងមានជីវិត។

ទារកទើបនឹងកើតញ៉ាំទឹកដោះតែមួយមុខគត់ លុះត្រាតែមានអាយុប្រហែលជា ៤ទៅ ៦ខែ ទើបពួកគេចាប់ផ្តើមញ៉ាំអាហារផ្សេងៗ។ នេះជាពេលដែលអតិសុខុមប្រាណរបស់ពោះវៀនចាប់ផ្តើមប្រែប្រួលខ្លាំង ហើយវាស្ថិតក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនៅក្នុងពោះវៀនទៀតនោះ បាក់តេរី C. botulinum អាចលូតលាស់ និងផលិតជាតិពុលដោយសេរី។

នៅពេលជាតិពុលចូលក្នុងចរន្តឈាមរបស់ទារក វារារាំងដល់សមត្ថភាពនៃសរសៃប្រសាទ ដើម្បីបញ្ចញសារធាតុគីមី ដែលជាអ្នកបញ្ចូនសញ្ញាពីសរសៃប្រសាទទៅសាច់ដុំ។ ជាលទ្ធផលទារកចចាប់ផ្តើមបាត់បង់ការគ្រប់គ្រងសាច់ដុំ ហើយមើលទៅដូចជាអស់កម្លាំង និងទន់ខ្សោយបំផុត។ នៅពេលជាតិពុលកាន់តែច្រើនចូលក្នុងចរន្តឈាម សាច់ដុំដែលគ្រប់គ្រងការលេប និងដកដង្ហើមឈប់ធ្វើការ។

ហេតុនេះហើយ អ្នកជំនាញផ្នែកចំណីអាហារ និងឱសថ នៅសហរដ្ឋអាមេរិក ណែនាំថា ក្មេងទើបនឹងកើតរហូតដល់អាយុ១ឆ្នាំ មិនត្រូវផ្តល់ទឹកឃ្មុំ ឬផលិតផលដែលធ្វើឡើងពីទឹកឃ្មុំឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here