ការពិបាកក្នុងយកកូន បានចោទជាបញ្ហាចំពោះស្វាមីភរិយាមួយចំនួន ជាពិសេសអ្នកដែលរៀបការនៅវ័យ៣០ឆ្នាំឡើងទៅ។ ព្រោះមនុស្សក្នុងវ័យនេះ សមត្ថភាពក្នុងការយកកូនចុះខ្សោយ ហើយមានគូស្នហ៍ខ្លះត្រូវចំណាយពេលច្រើនឆ្នាំទើបមានកូន។ ដូច្នេះការថែបំប៉នសុខភាពមុនពេលមានផ្ទៃពោះ ជាមួយសារធាតុចិញ្ចឹមពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយជំរុញឲ្យឆាប់មានកូន និងជួយធ្វើឲ្យទារកក្នុងផ្ទៃមានសុខភាពថែមទៀត។
ខាងក្រោមនេះគឺជាសារធាតុចិញ្ចឹមសំខាន់ៗដែលអាចជួយជំរុញឲ្យស្ត្រីឆាប់មានផ្ទៃពោះដូចបំណង៖
អាស៊ីតខ្លាញ់អូមេហ្គា៣
ជាទូទៅអាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានគេរកឃើញនៅក្នុងត្រីសមុទ្រមួយចំនួន ដែលវាមានសមត្ថភាពអាចជួយជំរុញដល់ការផលិតអ័រម៉ូន។ អ្នកជំនាញបាននិយាថា វាក៏អាចជួយដល់ការផលិតស៊ុតដែលមានគុណភាពខ្ពស់ និងមានមុខងារបន្តពូជកាន់តែប្រសើរឡើង នៅពេលអ្នកមានអាយុកាន់តែច្រើន។
ការទទួលទានអូមេហ្គា៣ ធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍអំប្រ៊ីយ៉ុង និងកម្រិតអ័រម៉ូន estrogen។ អ័រមួយប្រភេទនេះជួយឲ្យស្រទាប់ស្បូនក្រាស់ ដើម្បីរៀបចំរាងកាយសម្រាប់ការមានផ្ទៃពោះ។ ដូច្នេះស្ត្រីគួរតែទទួលទានអូមេហ្គា៣ ១២០០ទៅ ១៥០០មីលីក្រោម ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនត្រូវលើសពី ៣០០មីលីក្រោមក្នុងមួយថ្ងៃឡើយ។
វីតាមីន D
រាងកាយរបស់ស្ត្រីត្រូវការផលិតវីតាមីនងាយរលាយ នៅពេលវាត្រូវនឹងពន្លឺព្រះអាទិត្យ។ អ្នកក៏អាចទទួលទានវីតាមីន D តាមរយៈអាហារមួយចំនួន និងជាអាហារបំប៉ន ព្រោះវាអាចជួយគ្រប់គ្រងហ្សែន ដែលពាក់ព័ន្ធនឹងការផលិតអ័រម៉ូន estrogen ក៏ដូចជាការផ្សាំអំប្រ៊ីយ៉ុង។
អ្នកជំនាញបាននិយាយថា អ្នកម្តាយភាគច្រើនកង្វះវីតាមីន D ដូច្នេះសូមព្យាយាមទទួលទានយ៉ាងតិច 25មីលីក្រាមក្នុងមួយថ្ងៃ មុនពេលមានផ្ទៃពោះ។
អាស៊ិតហ្វូលិក
យោងតាមមជ្ឈមណ្ឌល់ត្រួតពិនិត្យ និងបង្ការជំងឺ CDC បានបង្ហាញថា អាស៊ីតហ្វូលិក គឺជាសារធាតុចិញ្ចឹមដែលស្ត្រីគ្រប់វ័យបន្តពូជ គួរតែទទួលទានជាប្រចាំ ដោយសារតែវាមានសមត្ថភាពផលិតកោសិកាថ្មី ដូចជាក្រចក សក់ និងស្បែក។ ការសិក្សាក្នុងឆ្នាំ ២០១៥ រកឃើញថា វាអាចជួយបង្កើនលទ្ធភាពនៃការមានផ្ទៃពោះ។
អាស៊ីតហ្វូលិកក៏សំខាន់ផងដែរ ក្នុងការបង្ការពិការភាពពីកំណើត។ មជ្ឈមណ្ឌល់ដើម្បីសុខភាពស្ត្រីបាននិយាយថា ការមានផ្ទៃពោះភាគច្រើនមិនត្រូវបានគេរកឃើញទេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងដែលជារយៈពេលដ៏សំខាន់សម្រាប់ការបង្កើតបំពង់សរសៃស្រសាទ ដែលបង្កើនខួរក្បាល និងខួរឆ្អឹងចំពោះទារក។ ដូច្នេះកម្រិតអប្បរមាប្រចាំថ្ងៃ ៤០០មីលីក្រាមនៃអាស៊ីតហ្វូលិក ត្រូវបានណែនាំប្រចាំថ្ងៃសម្រាប់មនុស្សភាគច្រើន៕