ឪពុកម្តាយជាច្រើនប្រហែលជាមានការព្រួយបារម្ភ នៅពេលដែលឃើញកូនតូចរបស់ខ្លួនចាប់ផ្តើមគេងពិបាកដង្ហើម ហើយក្មេងខ្លះអាចលឺសំលេងស្រម៉ុក។
ជាទូទៅលក្ខណៈនៃការដកដង្ហើមរបស់ទារកទើបនឹងកើត វាត្រូវបានគេសម្គាល់ដោយការដកដង្ហើមចង្វាក់លឿន និងជ្រៅ។ ក្នុងអាយុ ២ខែដង្ហើមទារកអាចមានប្រហែលជា ៥០ដងក្នុងមួយនាទី ហើយថយចុះបន្តិចម្តងៗនៅពេលអាយុកាន់តែច្រើន។ បន្ទាប់មកកែសម្រួលយឺតៗ និងរាក់ ប៉ុន្តែពេលខ្លះអ្នកអាចលឺសំលេងដង្ហើមខ្លាំងៗ។ ការដកដង្ហើមស្រម៉ុក ដោយសារតែបំពង់ខ្យល់របស់ទារកមិនទាន់លូតលាស់ពេញលេញ ឬមានស្លេសសំបោរគ្រប់ដណ្តប់ទាំងស្រុង ធ្វើឲ្យបំពង់ខ្យល់ស្ទះ នឹងមានសំលេងរំខាន។ តែនៅពេលទាកធំឡើង បំពង់ខ្យល់នឹងត្រូវរីកធំ ហើយការដកដង្ហើមមិនលឺទៀតទេ។
តើលក្ខណៈដកដង្ហើមខុសប្រក្រតីរបស់ទារកមានអ្វីខ្លះ?
វិធីសង្កេតមើល គឺស្ទាបដើមទ្រូងទារក និងសង្កេតមើលចង្វាក់ដង្ហើមនៅពេលវាឡើងចុះ ឬតាមដានអត្រាដង្ហើមនៅពេលគេង ក្នុងមួយថ្ងៃឲ្យបានជាមួយនាទី។ តើវាមានអត្រាដូចគ្នានៅពេលកុមារអង្គុយដែរទេ? ប្រសិបើអត្រាដង្ហើមមានរោគសញ្ញាមិប្រក្រតី រួមទាំងចង្វាក់ដង្ហើមច្រើនជាង ៦០ដងក្នុងមួយនាទី មានន័យថាកូនរបស់អ្នកកំពុងតែមានបញ្ហា។ ការប្រឹងដកដង្ហើម ដង្ហើមលឺសំលេងចម្លែក ពេលខ្លះលឺដូចគេហួច ការកន្ត្រាក់សាច់ដុំខ្លាំងជាងធម្មតា អាចជាផលវិបាកដែលបង្កឡើងដោយជំងឺផ្តាសាយ រួមទាំងស្លេស ជំងឺរលាកសួត។ល។ អាចមានគ្រោះថ្នាក់ ហេតុនេះត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
អ្វីដែលឪពុកម្តាយត្រូវចង់ចាំ គឺព្យាយាមស្តាប់សំលេងដង្ហើមរបស់កូនៗនៅពេលពួកគេគេង ព្រោះសំលេងដង្ហើមអាចជាសញ្ញាគ្រោះថ្នាក់៕