គេងតិចពេលពពោះមានផលវិបាកអ្វីខ្លះ? តើគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

0
1

ជាការពិតណាស់អំឡុងពេលមានផ្ទៃពោះ ស្ត្រីភាគច្រើនគេងមិនសូវលក់ស្រួលនោះទេ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃរាងកាយស្ត្រីតែងតែមានការប្រែប្រួលជានិច្ច។ ជាពិសេសនៅពេលជិតគ្រប់ខែស្ត្រីកាន់តែគេងមិនសូវបាន ដោយសារតែកូនក្នុងផ្ទៃរើបំរាស់ខ្លាំង។ តែទោជាយ៉ាងណាក៏ដោយ ស្ត្រីត្រូវព្យាយាមធ្វើយ៉ាងណាសម្រាកឲ្យបានគ្រប់គ្រាន់ ពុំដូច្នោះទេអាចជួបនឹងផលវិបាកមួយចំនួនកើតឡើង។

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ស្ត្រីដែលខ្វះដំណេកអំឡុងពេលមានផ្ទៃពោះ អាចប្រឈមនឹងហានិភ័យខ្ពស់វិវត្តទៅជាផលវិបាករួមមាន៖

  • ជំងឺព្រាយក្រឡាភ្លើង ឬជំងឺលើសឈាម
  • ទឹកនោមផ្អែមពេលមានគភ៌
  • ពេលសម្រាលត្រូវចំណាយពេលយូរ
  • មានអត្រាខ្ពស់នៃការវះកាត់ពេលសម្រាល ជាពិសេសក្នុងចំណោមស្ត្រីដែលគេងតិចជាង ៦ម៉ោងក្នុងរយៈពេល២៤ម៉ោង។

ដូច្នេះស្ត្រីមានផ្ទៃពោះត្រូវព្យាយាមគេងយ៉ាងតិច ៨ម៉ោងក្នុងមួយថ្ងៃ ទើបជាការសម្រាកបានគ្រប់គ្រាន់ ហើយរាងកាយក៏អាចជួសជុលការខូចខាតមួយចំនួនឡើងវិញបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here