បញ្ឈប់ទម្លាប់មួយនេះភ្លាមពេលញ៉ាំអាហារ ប្រយ័ត្នកូនកើតជំងឺមហារីកក្រពះ

0
1

ជាធម្មតា ក្រពះមានផ្ទុកជាតិអស៊ីតខ្ពស់ ដែលអាចការពារភ្នាសរំអិល និងសម្លាប់បាក់តេរី ដែលចូលមកតាមរយៈការទទួនទាហារ ឬភេសជ្ជៈផ្សេងៗ។ ប៉ុន្តែបាក់តេរី HP អាចរស់នៅក្នុងស្ថានភាពបែបនេះបាន។

អំឡុងពេលនៃការរស់នៅក្នុងបរិដ្ឋានដែលសម្បូរទៅដោយអាស៊ីត បាក់តេរី HP អាចផ្លាស់ប្តូររូបរាង និងលាក់ខ្លួននៅក្នុងក្រពះរហូតដល់មានឱកាសអំណោយផល ទើបវាចាប់ផ្តើមរីកលូតលាស់ និងបង្កឲ្យមានជំងឺ។ ហេតុនេះមនុស្សដែលឆ្លងបាក់តេរី HP អាចរស់នៅដោយសុខសាន្តរាប់ទសវត្ស ហើយវាក៏គ្មានរោគសញ្ញាបង្ហាញឲ្យយើងដឹងនោះដែរ។

បាក់តេរី HP ត្រូវបានរីករាលដាលជាចម្បងតាមរយៈបំពង់រំលាយអាហារ។ អ្នកជំនាញបាននិយាយថា ឪពុកម្តាយមួយចំនួនធំមានទម្លាប់នៃការញ៉ាំអាហារចានតែមួយ និងផឹកកែវតែមួយ ជាមួយនឹងកូន ដែលអាចបញ្ចូនបាក់តេរីទៅកាន់កូនតាមរយៈស្លាបព្រា ចង្កឹះ ហើយសូម្បីតែការថើបមាត់ ក៏អាចចម្លងទៅកាន់កូនផងដែរ។

បាក់តេរី HP រស់នៅយ៉ាងស្ងៀមស្ងាត់នៅក្នុងក្រពះ ហើយទីបំផុតបង្កឲ្យមានការរលាកក្រពះ។ បាក់តេរី HP ក៏ត្រូវបានគេចាត់ទុកជាអ្នកបង្កមហារីកក្រពះផងដែរ ប៉ុន្តែចំពោះកុមារតូចៗ ការឆ្លងបាក់តេរី HP មិនអាចបង្កជំងឺមហារីកក្រពះទាំងស្រុងនោះទេ ប៉ុន្តែវាគ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ។

ឧទាហរណ៍ ប្រសិនបើក្រុមគ្រួសារមានហ្សែនកើតជំងឺមហារីកក្រពះ បូករួមជាមួយនឹងវីរុស HP នោះកុមារនឹងបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ។ មានហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពះនៅពេលឆ្លងវីរុស HP ប៉ុន្តែការឆ្លងវីរុស HP ត្រូវការពេលយូរ។

ដូច្នេះ សូមឪពុកម្តាយទាំងឡាយគួរបញ្ឈប់ទម្លាប់ញ៉ាំបាយចានតែមួយជាមួយកូន ឬផឹកទឹកដោយប្រើកែវតែមួយជាមួយកូនទៀតទៅ ដើម្បីការពារកុំឲ្យឆ្លងមេរោគផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here