តិចនិចកែប្រែទម្លាប់អាក្រក់របស់កូនឲ្យក្លាយជាក្មេងល្អ

0
1

ឪពុកម្តាយ មិនត្រឹមតែមានតួនាទីចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យធំធាត់បានល្អប៉ុណ្ណោះទេ ពួកគេក៏ត្រូវចេះអប់រំ បណ្តុះបណ្តោលកូនឲ្យក្លាយជាក្មេងមានចរិកល្អដែលសង្គមទទួលស្គាល់ផងដែរ។ សំនួរសួរថា ចុះបើកូនមានទម្លាប់អាក្រក់ តើគួរហ្វឹកហាត់យ៉ាងដូចម្តេច? តើត្រូវដាក់ទណ្ឌកម្ម ឬយ៉ាងណា? ខាងក្រោមនេះគឺជាវិធីដ៏ល្អបំផុត៖

១.ទុកពេលឲ្យកូន

នៅពេលដែលកូនធ្វើខុស អ្នកត្រូវទុកពេលឲ្យពួកគេគិតពីសកម្មភាពដែលពួកគេបានធ្វើឡើងវិញ ឬត្រូវឲ្យពួកគេពិចារណាកំហុសក្នុងបន្ទប់ដែលគ្មានការរំខាន។ វិធីនេះនឹងជួយបង្រៀនកូនឲ្យចេះគ្រប់គ្រងអារម្មណ៍កុំឲ្យប្រព្រឹត្តខុសនៅលើកក្រោយៗទៀត ហើយវាក៏ជួយឲ្យកូនមានភាពស្ងប់ស្ងាត់ផងដែរ។

២.និយាយហេតុផលជាមួយកូន

ជឿថា នៅពេលកូនធ្វើខុសឪពុកម្តាយជាច្រើនតែងតែឈ្លោះប្រកែកជាមួយកូនជាពុំខាន។ នេះជាទ្វើគួរឲ្យសោកស្តាយបំផុត ហើយអាចបង្កជម្លោះក្នុងគ្រួសារថែមទៀត។ ការលើកហេតុផលមកនិយាយ ទើបជាដំណោះស្រាយល្អ ហើយអាចធ្វើឲ្យកូនៗគោរពកោតខ្លាច និងទទួលយការប្រៀនប្រដៅរបស់អ្នកមិនប្រកែកឡើយ។

៣.កុំប្រើសំដីខ្លាំង ដើម្បីព្រមានពីអាកប្បកិរិយាមិនសមរម្យបរស់កូន

ពេលខ្លះកុមារអាចធ្វើសកម្មភាពមិនសមរម្យនៅទីសាធារណៈ។ ឪពុកម្តាយគួរនិយាយស្រួលដើម្បីឲ្យពួកគេងាយស្តាប់ ហើយធ្វើឲ្យញឹកញាប់ដើម្បីឲ្យកូនដឹងថា នេះជាការព្រមានអាចជាសំលេងក្រហែម តែមិនមែនជាសំលេងអាក្រក់ទេ។

៤.ដាក់ទណ្ឌកម្ម

ការដាក់ទណ្ឌកម្ម គឺជាជំហ៊ានចុងក្រោយ អាស្រ័យទៅលើកំហុសរបស់កូនធ្ងន់ធ្ងរឬអត់ ឬក៏ញឹកញាប់ មិនអាចលើកលែងបាន។ ប៉ុន្តែកុំដាក់ទណ្ឌកម្មកូននៅចំពោះមុខគេ ឬតាមទីសាធារៈឲ្យសោះ ព្រោះកូនអាចបាក់ទឹកចិត្ត ឬធ្វើឲ្យពួកគេមានអារម្មណ៍ស្អប់អ្នកទៅវិញទេ។ ការដាក់ទណ្ឌកម្មឲ្យកូនលាងចាន ជូតផ្ទះ ឬធ្វើកិច្ចការស្រាលៗអ្វីផ្សេងៗ ជារឿងដែលត្រឹមត្រូវបំផុត។

ឪពុកម្តាយ ច្បាស់ជាសប្បាយចិត្តបំផុតនៅពេលដែលឃើញកូនក្លាយជាក្មេងល្អ ចេះស្តាប់បង្គាប់ ដូច្នេះតិចនិចខាងលើនេះសង្ឈឹមថាអាចជួយកែទម្លាប់អាក្រក់កូនរបស់អ្នកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here