វិធីព្យាបាលការឆ្លងមេរោគផ្សិតចំពោះទារកឲ្យមានប្រសិទ្ធភាព

0
1

ការឆ្លងមេរោគផ្សិតច្រើនតែកើតមានចំពោះទារកនៅក្នុងវ័យ ៦ខែដំបូង ហើយវាកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំទារកនៅមានភាពទន់ខ្សោយ។ អ្នកជំនាញបាបង្ហាញថា មេរោគផ្សិតលូតលាស់នៅក្នុងបរិយាកាសក្តៅ និងមានសំណើម ជាពិសេសតំបន់បិទជិតដោយកន្ទប ឬខោទឹកនោម គឺជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកវា។ មេរោគផ្សិតនេះអាចកើតនៅលើតំបន់នៃរាងកាយទារកដូចជា គូថ ក្រលៀន ក មាត់ ក្លៀក…ជាដើម។

ការមិនបានព្យាបាលត្រឹមត្រូវ មេរោគផ្សិតអាចកើតឡើងម្តងហើយម្តងទៀត និងធ្វើឲ្យប្រព័ន្ធភាពស៊ាំកុមារមានភាពទន់ខ្សោយកាន់តែខ្លាំង។ ដូច្នេះអ្នកគួរតែប្រញាប់ធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ។

ការព្យាបាលការឆ្លងមេរោគផ្សិត

អ្នកឯកទេសជំងឺកុមារ លោកវេជ្ជបណ្ឌិត Leah Alexander បាននិយាយថា ការឆ្លងមេរោគផ្សិតចំពោះទារក មិនងាយដោះស្រាយដោយខ្លួនឯងទេ ហើយត្រូវការព្យាបាលដោយប្រើក្រែមប្រឆាំងនឹងផ្សិត​ ដែលលាប២ទៅ៤ដងក្នុងមួយថ្ងៃ។

ក្រែមប្រឆាំងនឹងផ្សិតដែលមានផ្ទុកសារធាតុ miconazole និង zinc oxide មានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងការព្យាបាលជំងឺផ្សិតចំពោះទារក។ អ្នកមិនអាចទិញក្រែមដោយគ្មានវេជ្ជបញ្ជានោះទេ ហើយក៏មិនគួរប្រើលើទារកអាយុតិចជាង ៤សប្តាហ៍ដែរ។

Alexander បន្ថែមទៀតថា អ្នកអាចសម្គាល់ឃើញមានភាពប្រសើរឡើងក្នុងរយៈពេល ២៤ម៉ោងនៃការចាប់ផ្តើមព្យាបាល។

ក្រៅពីនេះអ្នកអាចសាកល្បងវិធីមួយចំនួន ដើម្បីកាត់បន្ថយរោគសញ្ញា និងការការពារការឆ្លងមេរោគធ្ងន់ធ្ងរ៖

១.រក្សាតំបន់ដែលមានមេរោគឲ្យស្អាត ហើយព្យាយាមជូតសំណើមចេញពីតំបន់ឆ្លងមេរោគឲ្យញឹកញាប់។

២.ប្រសិនបើការបង្ករោគស្ថិតនៅក្នុងតំបន់កន្ទប់ សូមទុកឲ្យខ្លួនកូនមានពេលទំនេរខ្លះ ដើម្បីឲ្យតំបន់នោះមានខ្យល់ចេញចូលបានល្អ។

៣.នៅពេលដែលអ្នកដឹងថាកូនមានការឆ្លងមេរោគផ្សិត កុំស្លៀកកន្ទប់ ឬខោទឹកនោមឲ្យកូន ព្រោះវាអាចធ្វើឲ្យស្បែកទារកមានបញ្ហាកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here