កុំ​ប្រហែស! ទារក​ទើប​កើតស្ទើរតែ​កាត់​ម្រាមជើង​ចោល ដោយសារតែ​សក់​របស់​ម្តាយ

0
1

ស្ត្រី​ជា​ម្តាយ​ម្នាក់​ដែលមាន​ឈ្មោះថា Alex Upton វ័យ ២៦ឆ្នាំ នៅ​ចក្រភព​អង់គ្លេស មាន​អារម្មណ៍​តក់ស្លុត​ជាខ្លាំង ដោយសារតែ​នៅ​សុខៗ​កូនប្រុស​ទើបនឹង​កើត​បាន១០សប្តាហ៍​របស់ខ្លួន​ស្រែកយំ​ដោយ​មិនដឹង​មូលហេតុ។ ទោះបីជា​នាង​ខំ​បំបៅកូន​ក៏ដោយ ប៉ុន្តែ​ទារក​រូបនោះ​កាន់តែ​ស្រែកយំ​កាន់តែខ្លាំងឡើង។

Sợi tóc của mẹ thít chặt vào chân, bé 10 tuần tuổi suýt phải cắt cụt 4 ngón

ក្រោយមក​នាង បាន​រកឃើញ​ម្រាមជើង​របស់​កូន​ខ្លួន​បាន​ហើម​ឡើង​ក្រហម​រងាល ដោយសារតែ​សរសៃសក់​រុំ​យ៉ាង​តឹង​ណែន​ម្រាមជើង​រហូត​ល់​ទៅ។ សក់​នោះ​អាច​រុំ​ម្រាមជើង​ប្រហែលជា ១២ ទៅ ១៤ម៉ោង ព្រោះ​នាង​មិនបាន​ពិនិត្យមើល​កូន​មួយថ្ងៃ​ពេញ។

ម្រាមជើង​ទារក​រូបនោះ ហើម​ឡើង​ដោយសារតែ​សក់​រុំ​តឹង​ខ្លាំងពេក ប​ណ្តោ​ល​ឲ្យ​ស្ទះ​លំហូរ​ឈាម ហើយភ្លាមៗនោះ​នាង ប្រញាប់​យក​សក់​នោះ​ចេញ។

បន្ទាប់ពី Alex យក​កូន​ទៅ​មន្ទីរពេទ្យ​ធ្វើការ​ពិនិត្យ ក្រុមគ្រូពេទ្យ​បាន​ប្រើប្រាស់​ក្រែ​ម​ប្រឆាំងនឹង​បាក់តេរី ដើម្បី​ព្យាបាល​ជើង​ឲ្យ​ត្រលប់មក​សភាព​ដើម​វិញ។

ក្រោយពេល​មាន​ហេតុការណ៍​នេះ​កើតឡើង Alex បាន​ដាស់តឿន​ឲ្យ​ឪពុកម្តាយ​ទាំងឡាយ​យកចិត្តទុកដាក់​បំផុត​ចំពោះ​ទារក ជាពិសេស​ក្រោយ​ស្លៀក​សំលៀកបំពាក់​ឲ្យ​កូន​រួច ព្រោះ​បើ​សក់​រុំ​ជាប់​នឹង​ម្រាមជើង​យូរពេក​ជើង​ទារក​អាច​នឹងត្រូវ​កាត់ចោល​តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here