ទម្លាប់មិនល្អ៥ចំណុចនេះ ធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូនដោយមិនដឹងខ្លួន

0
1

ខួរក្បាលរបស់កុមារត្រូវការអភិវឌ្ឍន៍ឥតឈប់ឈរ ប៉ុន្តែវាងាយនឹងរងផលប៉ះពាល់ពីកត្តាដែលនៅជុំវិញខ្លួន។ ដូច្នេះឪពុកម្តាយត្រូវបញ្ជៀសបង្កើតទម្លាប់អាក្រក់ទាំង ៥យ៉ាងនេះកុំឲ្យកូនអនុវត្តឲ្យសោះ។

១.កូនគេងយឺត​ ឬមិនបានគ្រប់គ្រាន់

តើអ្នកដឹងទេថា ការគេងមិនបានគ្រប់គ្រាន់មានឥទ្ធិពលផ្ទាល់ទៅលើខួរក្បាល? មិនត្រឹមតែកុមារនោះទេ សូម្បីតែមនុស្សពេញវ័យក៏មានបញ្ហាដែរ។ ផ្អែកទៅលើលទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ការគេងមានឥទ្ធិពលអាក្រក់ទៅលើការចង់ចាំ។

២.កូនមិនញ៉ាំអាហារពេលព្រឹក

អាហារពេលព្រឹក គឺជាផ្នែកមួយសំខាន់នៃការអភិវឌ្ឍខួរក្បាល។ ដោយសារតែរាងកាយកុមារមានកម្រិតជាតិស្ករទាប បន្ទាប់ពីភ្ញាក់ពីគេង ហើយខួរក្បាលត្រូវការរៀនអ្វីដែលថ្មីៗបន្ថែមទៀត។ ដូច្នេះប្រសិនបើក្មេងមិនញ៉ាំអាហារពេលព្រឹក ធ្វើឲ្យរាងកាយកង្វះជាតិស្ករកាន់តែខ្លាំង ហើយចំណាយពេលច្រើនក្នុងការរំលាយជាតិខ្លាញ់បំលែងទៅជាថាមពល ធ្វើឲ្យខួរក្បាលចាប់ផ្តើមអស់កម្លាំង និងដំណើរការមិនបានល្អ។ អ្នកជំនាញបានណែនាំឲ្យឪពុកម្តាយផ្តល់អាហារពេលព្រឹកដល់កូនកុំឲ្យខកខាន ហើយអាហារគួរតែមាន៣យ៉ាង គឺបន្លែ ផ្លែឈើ និងប្រូតេអ៊ីន ទើបមានប្រយោជន៍ដល់រាកាយ។

៣.ភ្លេចបិទមាត់ការពារការបំផុតបរិស្ថាន

បរិយាកាសបច្ចុប្បន្នសម្បូរទៅដោយធូលី និងផ្សែងពុលដែលភាយចេញពីយានយន្តផ្សេងៗ អាចមានឥទ្ធិពលអាក្រក់ដល់ខួរក្បាល។ ខ្យល់ដែលមានផ្ទុកសំណរ និងបារតសុទ្ធដែលធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលដោយផ្ទាល់។ ដូច្នេះប្រសិនបើអ្នកនាំកូនធ្វើដំណើរចូលទីក្រុង ឬទីប្រជុំជន គួរតែពាក់ម៉ាសដើម្បីបិតបាំងមាត់ច្រមុះផង។

៤.ក្មេងមានទម្លាប់លេងហ្គេមទូរស័ព្ទ ឬកុំព្យូទ័រពេញមួយថ្ងៃ

ការអនុញ្ញាតឲ្យកូននៅជាមួយទូរស័ព្ទ ឬកុំព្យូទ័រពេញមួយថ្ងៃ បណ្តោលឲ្យពួកគេបាត់ឱកាសដើម្បីអភិវឌ្ឍជំនាញក្នុងការគិត សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ។ មិនតែប៉ុណ្ណោះការវក់នឹងហ្គេម អាចធ្វើឲ្យពួកគេភ្លេចបាយភ្លេចទឹក ហើយទីបំផុតនាំទុក្ខដល់សុខភាពថែមទៀត។

៥.កូនគេងគ្របមុខជិតៗរាល់យប់

ទម្លាប់មួយនេះពិតជាមានផលអាក្រក់ដល់ខួរក្បាល ព្រោះវាធ្វើឲ្យក្មេងបាត់បង់បរិមាណអុកស៊ីសែន។ ធម្មជាតិរបស់មនុស្សត្រូវការស្រូបយកអុកស៊ីសែន ដើម្បីបំពេញតម្រូវការរាងកាយ ប៉ុន្តែបើកូនរបស់អ្នកគេងគ្របក្បាលជិត នឹងទទួលបានឧស្ម័នកាបូនឌីអុកស៊ីតជំនួសវិញ ដែលមិនល្អសម្រាប់ខួរក្បាលទេ។

ទោះជាយ៉ាងណា នៅពេលអ្នកអាចលុបបំបាត់ទម្លាប់អាក្រក់របស់កូនទាំងប៉ុន្មានចំណុចដូចខាងលើនេះបាន ពួកគេនឹងចាប់ផ្តើមមានខួរក្បាលឆ្លាតវៃឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here