ម្មុត គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ដែលសក្តិសមបំផុតសម្រាប់ស្ត្រីពេលមានផ្ទៃពោះដំបូង។ ផ្លែឈើមួយប្រភេទនេះត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីន A, B, C និងសារធាតុរ៉ែដូចជា កាល់ស្យូម ជាតិដែក ផូស្វ័រ ម៉ាញ៉េស្យូម ប៉ូតាស្យូម ទង់ដែង សេលេញ៉ូម និងស័ង្កសី ដែលមានប្រយោជន៍ចំពោះសាច់ដុំ។ លើសពីនេះ ម្មុត ទម្ងន់ ១០០ក្រាម មានជាតិសរសៃជាមធ្យម ៥,៦ក្រាម នេះហើយជាភាពអស្ចារ្យ ដែលមានស្ត្រីមានផ្ទៃពោះពុំគួរមើលរំលងឡើយ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការទទួលទានល្មុតអំឡុងពេលមានផ្ទៃពោះ៖
ពង្រឹងឆ្អឹងអ្នកម្តាយឲ្យរឹងមាំ
ម្មុត ត្រូវបានគេដឹងថា សម្បូរទៅដោយជាតិកាល់ស្យូម ផូស្វ័រ និងជាតិដែក ដែលអាចជួយពង្រឹងឆ្អឹងរបស់អ្នកម្តាយឲ្យកាន់តែរឹងមាំ។ ដូច្នេះអ្នកគួរតែទទួលទានល្មុតឲ្យបានញឹកញាប់ ដើម្បីទទួលបានសុខភាពល្អ។
បង្កើនប្រព័ន្ធភាពស៊ាំ
នៅពេលមានផ្ទៃពោះ ប្រព័ន្ធភាពស៊ាំរបស់អ្នកម្តាយគឺមានភាពទន់ខ្សោយណាស់ ដែលងាយទទួលរងពីជំងឺផ្សេង។ ប៉ុន្តែបរិមាណសារធាតុកត់ស៊ី នៅក្នុងផ្លែល្មុត ដើរតួនាទីយ៉ាងល្អក្នុងការការពារជំងឺបាន ហើយវាជួយជំរុញឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកម្តាយកាន់តែខ្លាំងក្លា។
កាត់បន្ថយការទល់លាមក
មាតិកាជាតិសរសៃនៅក្នុងផ្លែម្មុត គឺប្រហែលជា ៥,៦ក្រាម ក្នុងទម្ងន់ ១០០ក្រាម។ ជាមួយនឹងបរិមាណដ៏ច្រើនធ្វើឲ្យផ្លែឈើមួយប្រភេទនេះ អាចជួយកាត់បន្ថយការទល់លាមក ខណៈដែលវាគាំទ្រដល់កោសិកាពោះវៀនធំ និងបង្កើនសមត្ថភាពក្នុងការបំផ្លាញប៉ារ៉ាស៊ីត។
ជួយពង្រឹងស្មារតីឡើងវិញ
អំឡុងពេលមានផ្ទៃពោះស្ត្រីងាយនឹងជួយបញ្ហាស្ត្រេស ហើយវង្វេងស្មារតី ដែលនាំឲ្យកើតជាជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះប្រសិនបើអ្នកញ៉ាំផ្លែល្មុត ជាប្រចាំអាចជួយរក្សាតុល្យភាពស្មារតីឲ្យប្រសើរឡើងវិញបាន។ មិនតែប៉ុណ្ណោះការបរិភោគផ្លែល្មុត អាចជួយកម្ចាត់ជាតិពុលក្នុងរាងកាយស្ត្រីមានផ្ទៃពោះផងដែរ។
បំបាត់អាការចាញ់នៅពេលព្រឹក
ការបរិភោគល្មុត អំឡុងពេល៣ខែដំបូង អ្នកម្តាយនឹងមានអារម្មណ៍ថា បានធូរស្រាលពីអាការក្អួតចង្អោរជាងមុន។ សារធាតុសំខាន់ៗមួយចំនួននៅក្នុងផ្លែល្មុត ត្រូវបានគេជឿជាក់ថា មានឥទ្ធិពលក្នុងការបង្ការការក្អួតចង្អោរ បានយ៉ាងឆាប់រហ័ស។
បំបាត់ការហើម
ផ្លែល្មុត ជួយការពារជាតិទឹកក្នុងរាងកាយ និងការហើមដែលស្ត្រីមានផ្ទៃពោះមួយចំនួនតែងជួបប្រទះ។ លើសពីនេះ ប្រសិនបើអ្នកញ៉ាំផ្លែឈើនេះ ជំងឺនៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម ក៏ត្រូវបានការពារផងដែរ។
រក្សាស្បែកឲ្យស្រស់ស្អាត
បរិមាណវីតាមីន និងជាតិរ៉ែដ៏ច្រើនលើសលប់នៅក្នុងផ្លែល្មុត មានសមត្ថភាពផ្តល់សំណើម និងរក្សាស្បែកឲ្យមានភាពស្រស់ស្អាត។ ដូច្នេះវាជាជម្រើសក្នុងការថែសម្រស់ដ៏ប្រសើរបំផុត សម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ។
ជំរុញឲ្យទឹកដោះមានជីវជាតិកាន់តែខ្លាំង និងមានក្លិនល្អ
ការបរិភោគផ្លែល្មុត ក៏ជាវិធីជួយជំរុញឲ្យទឹកដោះមានជីវជាតិកាន់តែខ្លាំង និងមានក្លិនល្អផងដែរ។ ហេតុនេះទារកច្បាស់ជាមានសុខភាពល្អ នៅពេលដែលបៅទឹកដោះរបស់អ្នក។
ទោះជាយ៉ាងណាមានរឿងមួយចំនួន ស្ត្រីមានផ្ទៃពោះត្រូវតែចង់ចាំ នៅពេលទទួលទានផ្លែល្មុត
១.ទទួលទានឲ្យមានដែនកំណត់៖ ទោះបីជាផ្លែល្មុតមានប្រយោជន៍ខ្លាំងយ៉ាងណាក៏ដោយ អ្នកមិនត្រូវញ៉ាំច្រើនពេកទេ។ អ្នកគួរតែញ៉ាំត្រឹម ២ផ្លែក្នុងមួយថ្ងៃបានហើយ លើសពីនេះទៅទៀតត្រូវញ៉ាំមុនពេលញ៉ាំអាហារ ២ម៉ោង ដើម្បីការពារកុំឲ្យបាត់បង់អាហារូបត្ថម្ភ។
២.ផ្លែល្មុតត្រូវតែស្អាត៖ ផ្លែឈើត្រូវតែលាងសម្អាត ហើយត្រូវចិតសំបកចេញ មុននឹងបរិភោគ ព្រោះវាអាចមានជាប់ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមី ដែលគេបាញ់ការពារដំណាំ។
៣.ត្រូវជ្រើសរើសផ្លែល្មុតដែលត្រឹមត្រូវ៖ ដើម្បីទទួលបានប្រយោជន៍ពេញលេញ អ្នកគួរតែជ្រើសផ្លែល្មុតដែលផ្លែត្រឹមត្រូវតាមរដូវកាល ហើយត្រូវជ្រើសរើសផ្លែឈើស្រស់ៗ ប៉ុន្តែមិនត្រូវទទួលទានផ្លែខ្ចីឡើយ៕