អំឡុងពេលតាំងគភ៌ស្ត្រីមួយចំនួនធំតែងជួបបញ្ហារមាស់នៅតាមតំបន់មួយដូចជា សុដន់ ភ្លៅ ជាពិសេសក្បាលពោះតែម្តង។ មូលហេតុដែលធ្វើឲ្យមានបញ្ហារមាស់ គឺមកពីការប្រែប្រួលកម្រិតអ័រម៉ូន ស្បែកលាតសន្ធឹងខ្លាំងពេក ការកើនឡើងនៃលំហូរឈាមក្រោមស្បែក ឬស្បែកមានភាពស្ងួតជាដើម។
ទោះជាយ៉ាងណាបញ្ហារមាស់នេះអាចដោះស្រាយបាន ដោយប្រើវិធីធម្មជាតិងាយៗ ហើយមិនចាំបាច់ចំណាយច្រើនឡើយ។
១.អ្នកត្រូវយកសាច់ប្រទាលកន្ទុយក្រពើស្រស់ៗមួយស្លាបព្រា លាយជាមួយនឹងប្រេងដូងមួយស្លាបព្រាដូចគ្នា។
២.បន្ទាប់មកកិនឲ្យម៉ត់ក្លាយជាល្បាយសាច់មួយ ទើបយកទៅប្រើ។
៣.អ្នកត្រូវយកល្បាយនេះមកលាបលើក្បាលពោះមួយថ្ងៃឲ្យបានពីរទៅបីដង។
ក្រោយពេលប្រើល្បាយធម្មជាតិមួយនេះហើយ អាការៈរមាស់នឹងបាត់ទៅវិញបន្តិចម្តងៗ តែអ្នកអាចប្រើពីរបីថ្ងៃជាប់គ្នា ដើម្បីឲ្យបញ្ហាមួយនេះរលាយបាត់ទៅទាំងស្រុង។
ក្រៅពីការព្យាបាល ស្ត្រីមានផ្ទៃពោះក៏អាចការពារបញ្ហារមាស់នេះមិនឲ្យកើតមានបានដែរ គឺត្រូវព្យាយាមទទួលទានទឹកឲ្យបានច្រើន ហាមងូតទឹកក្តៅ ការស្លៀកពាក់ត្រូវជ្រើសក្រណាត់ទន់ៗ ហើយមានភាពរលុងៗ ជៀសវាងចេញទៅក្រៅពេលមេឃក្តៅខ្លាំង បើសម្លៀកបំពាក់សើមកុំស្លៀកឲ្យសោះ ហើយចុងក្រោយត្រូវប្រើក្រែមផ្តល់សំណើមដល់ស្បែកជានិច្ច៕