រឿង ៤យ៉ាង ដែលទារកចូលចិត្តធ្វើបំផុត

0
1

ទារក គឺជាអ្នកនាំសុភមង្គលឲ្យឪពុកម្តាយទាំងឡាយ ប៉ុន្តែក្នុងពេលជាមួយគ្នានេះអ្នកក៏មានទុក្ខកង្វល់ជាច្រើននៅក្នុងចិត្តផងដែរ។ នៅពេលទារកធំអាចចាប់កាន់របស់របរបាន ពួកគេនឹងមានភាពរពិសចង់ដឹង ចង់លឺរឿងគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។ ជាពិសេសមានរឿង៤យ៉ាង ដែលពួកគេចូលចិត្តធ្វើខ្លាំងបំផុត។

ចាប់ទាញសក់

ប្រសិនបើអ្នកម្តាយថ្មោងថ្មីមានសក់វែង គួរតែប្រុងប្រយ័ត្នបន្តិច ព្រោះមានឱកាសខ្ពស់ដែលអ្នកនឹងជ្រុះសក់ច្រើនអំឡុងពេលនេះ ដោយសារតែកូនចាប់ទាញ។ វាជារឿងធម្មតានោះទេសម្រាប់ការចាប់អារម្មណ៍ទៅលើសក់ដែលវែងៗ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នថាកូនរបស់អ្នកមិនដាក់សក់ចូលក្នុងមាត់ឡើយ វាអាចធ្វើឲ្យក្រពះពួកគេមានបញ្ហា។

កាន់ទូរស័ព្ទ

ទូរស័ព្ទមិនត្រឹមតែមានភាពទាក់ទាញសម្រាប់មនុស្សធំនោះទេ សូម្បីតែទារកក៏ចូលចិត្តវាដែរ។ សម្លេងរោទ៍ និងពន្លឺភ្លឹបភ្លែតៗរសប់ទូរស័ព្ទ ទាចអាចទាក់ទាញទារកឲ្យចាប់កាន់វាបាន។ ទារកខ្លះអាចដណ្តើមទូរស័ព្ទចេញពីដៃរបស់អ្នក ហើយប្រសិនបើពួកគេលេងអស់ចិត្តហើយ ច្បាស់ជាទម្លាក់ចោលជាមិនខាន។

របស់លម្អខ្លួន

ទារកចូលចិត្តចាប់ទាញគ្រឿងលម្អរបស់អ្នកម្តាយ ឬស្ត្រីផ្សេងទៀត ដូចជាខ្សែក ខ្សែដៃ ខ្សែចង្កេះ ឬក្រវិលជាដើម។ នេះជាមូលហេតុដែលអ្នកម្តាយគួរតែចៀសវាងពាក់លម្អនៅពេលនៅជាមួយកូនតូចៗ។

បៀមរបស់ក្នុងមាត់

មិនថារបស់អ្វីក៏ដោយ ឲ្យតែស្រវាចាប់បាន ទារកច្បាស់ជាដាក់ចូលក្នុងមាត់ទាំងអស់។ ជាការពិតពួកគេមិនទាន់ចេះបែងចែកអ្វីដែលល្អ និងមិនល្អសម្រាប់ពួកគេឡើយ។ សកម្មភាពបែបនេះ គឺអ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ប្រសិនបើកូនលេបចូលពោះវាអាចប្រឈមនឹងបញ្ហាផ្សេងៗ ឬអាចស្លាក់បាន។

មានតែវិធីម្យ៉ាងទៀតដែលអាចជំនួសកុំឲ្យពួកគេដាក់របស់ចូលក្នុងមាត់ គឺត្រូវរកក្បាលមឹមជ័រឲ្យពួកគេបៀមលេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here