ទារកទើបនឹងកើតត្រូវការរបស់ជាច្រើនរួមទាំងសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់អ្នក។ រយៈពេលពីរបីថ្ងៃដំបូងនៃភាពជាឪពុកម្តាយ គឺជាពេលវេលាដ៏រំភើប និងរីករាយបំផុត ប៉ុន្តែសម្រាប់ឪពុកម្តាយថ្មោងថ្មីប្រហែលជាមិនទាន់ដឹងពីអ្វីដែលទារកទើបនឹងកើតត្រូវការនោះទេ។ ដូច្នេះ នេះជាអ្វីដែលទារកទើបនឹងកើតត្រូវការចាំបាច់បំផុត៖
ត្រូវការភាពកក់ក្តៅ
ទារកទើបនឹងកើតប្រឈមនឹងការធ្លាក់ចុះសីតុណ្ហភាពភ្លាមៗក្រោយពេលកើត។ ការថយចុះសីតុណ្ហភាពយ៉ាងហោចណាស់ ៥ដឺក្រេ។ ដូច្នេះទារកចាំបាច់ត្រូវរុំក្រណាត់ ដើម្បីឲ្យពួកគេមានអារម្មណ៍ល្អជាមួយនឹងសីតុណ្ហភាពនៃពិភពថ្មី។
ត្រូវការចង្វាក់បេះដូងរបស់អ្នកម្តាយ
អ្នកវិទ្យាសាស្ត្រខ្លះជឿថា ទារកស្គាល់សម្លេងចង្វាក់បេះដូង និងសម្លេងរបស់អ្នកម្តាយ។ នេះក៏ព្រោះតែទារកបានស្តាប់ចង្វាក់បេះដូង និងសម្លេងអ្នកម្តាយជាប្រចាំតាំងពីនៅក្នុងផ្ទៃ។ ការឱបកូនរបស់អ្នកឲ្យជាប់នឹងដើមទ្រូង ហើយអង្រួនតិចៗ គឺជាកាយវិការដែលផ្តល់ភាពកក់ក្តៅបំផុត។
ត្រូវការសារធាតុ Colostrum
ក្នុងរយៈពេលពីរថ្ងៃដំបូង បន្ទាប់ពីកំណើត សុដន់របស់ម្តាយបានបញ្ចេញសារធាតុរាវពណ៌លឿងម្យ៉ាងដែលគេហៅថា Colostrum ។ ការផ្តល់សារធាតុរាវប្រភេទនេះដល់កូន អាចបង្កើនភាពស៊ាំរសប់ទារកទើបនឹងកើតឲ្យមានភាពរឹងមាំ។
ត្រូវការបៅដោះរៀងរាល់២ម៉ោងម្តង
ទារកទើបនឹងកើតមិនអាចបរិភោគអាហារត្រឹម ៣ពេលដូចមនុស្សធំនោះទេ។ ទារកមានក្រពះតូច ប៉ុន្តែអាត្រារំលាយអាហារលឿនណាស់។ ដូច្នេះអ្នកត្រូវបំបៅដោះទារកក្នុងបរិមាណតិចតួច តែឲ្យបានញឹកញាប់។ ជាធម្មតាទារកភាគច្រើនតែបំបៅដោះកូនដោយទឹកដោះរៀងរាល់២ម៉ោងម្តង។
ត្រូវការសម្លៀកបំពាក់ ស្រោមជើង ស្រោមដៃ និងមួក
របស់ទាំងនេះមានភាពចាំបាច់ណាស់សម្រាប់ទារកទើបនឹងកើត ព្រោះទារកទារកអាចឆ្លងជំងឺផ្តាសាយ បានយ៉ាងងាយបើគ្មានវា។ អ្នកត្រូវប្រាដកថា ជើង និងត្រចៀកទារកនៅកណ្តោលវាលនោះទេ គឺត្រូវមានភាពកក់ក្តៅជានិច្ច។
ទាំងនេះ ជារបស់ចាំបាច់ដែលទារកទើបនឹងកើតត្រូវការបំផុត។ ដូច្នេះ តើអ្នកគិតថាមានរបស់អ្វីទៀតទេដែលទារកទើបនឹងកើតត្រូវការ?