ទឹកអប់ គឺជាផលិតផលមួយប្រភេទដែលជួយបង្កើតក្លិនក្រអូបដល់រាងកាយ និងមានភាពទាក់ទាញសម្រាប់មនុស្សនៅជុំវិញខ្លួនយើង។ ប៉ុន្តែសម្រាប់ស្រីដែលប្រើទឹកអប់នៅពេលមានកូនតូច តើអាចបង្កគ្រោះថ្នាក់ឬទេ? ដោយសារតែទឹកអប់មានផ្ទុកសារធាតុគីមី ហេតុនេះអ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យខ្លាំង។
អ្នកវេជ្ជសាស្ត្របានផ្តល់ដំបូលន្មានថា សារធាតុគីមីដែលមាននៅក្នុងទឹកអប់ ឬសូម្បីតែការបាញ់លើរាងកាយ សុទ្ធតែប៉ះពាល់ដល់សុខផាពរបស់ទារកនៅពេលធំឡើង។ ដោយសារតែក្មេងកំពុងស្ថិតក្នុងដំណាក់ការបង្កើតប្រព័ន្ធផ្សេងៗ ឬការអភិវឌ្ឍផ្នែកយល់ដឹង អាចបណ្តោលឲ្យប៉ះពាល់ដល់ការលូតលាស់។ ដូចគ្នានេះផងដែរ អ្នកត្រូវតែប្រយ័ត្នចំពោះក្លិនក្រអូបដែលត្រូវបានរកឃើញនៅក្នុងផលិតផលបោកគក ដូចជាសាប៊ូបោកខោអាវ ទឹកក្រអូប ឬសាប៊ូដុសខ្លួន ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពដែរ។
ការសិក្សាបានបង្ហាញថា ផលិតផលបង្កើតក្លិនក្រអូបភាគច្រើន មានផ្ទុកសារធាតុដែលអាចបង្កើតជាជំងឺមហារីកផ្សេងៗ។ ប្រសិនបើទារកបានស្រូបយកក្លិនក្រអូបចូលក្នុងខ្លួនច្រើនពេក និងរយៈពេលយូរ អាចបណ្តោលឲ្យប្រព័ន្ធភាពស៊ាំត្រូវបានបំផ្លាញ ហើយទីបំផុតក្លាយជាជំងឺមហារីក។ មិនតែប៉ុណ្ណោះ វាអាចរំខានដល់ជីពចរ លំហូរឈាម ប្រព័ន្ធខួរក្បាល ឈឺក្បាលប្រកាំងញឹកញាប់ កើតជំងឺធ្លាក់ទឹកចិត្ត ប៉ះពាល់ដល់ផ្លូវដង្ហើម និងប្រព័ន្ធដង្ហើមក្នុងរយៈពេលវែងផងដែរ។
ចំពោះអ្នកដែលមានកូនតូច ការប្រើទឹកអប់ត្រូវបានហាមឃាត់ ព្រោះវាអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងដល់សុខភាពដោយផ្ទាល់ និងដោយប្រយោលពីឪពុកម្តាយ។ ដូច្នេះ អ្នកម្តាយគួរតែកាត់បន្ថយការប្រើប្រាស់ទឹកអប់ ហើយចំពោះផលិតផល បោកគក ឬសាប៊ូដុសខ្លួនក្មេង ត្រូវជ្រើសរើសតាមការណែនាំរបស់អ្នកជំនាញទើបសុវត្ថិភាព៕