ការចង់ចាំមនុស្សយើងត្រូវបានបែងចែកជាពីរផ្សេងគ្នា គឺការចង់ចាំរយៈពេលខ្លី និងការចង់ចាំរយៈពេលវែង។ ការចង់ចាំរយៈពេលខ្លី គឺជាការចង់ចាំរឿងរ៉ាវដែលបានកើតឡើងក្នុងរយៈពេលពីរបីម៉ោងចុងក្រោយ ចំណែកឯការចង់ចាំរយៈពេលវែង គឺទាក់ទងទៅនឹងរឿងរ៉ាវពីអតីតកាល។
នៅពេលមនុស្សវ័យក្មេងមានបញ្ហាការចងចាំមួយ ឬទាំងពីរប្រភេទនេះ ពួកគេនឹងមានជំងឺភ្លេចភ្លាំង។ មូលហេតុដែលបណ្តលឲ្យកូនជំងឺភ្លេចភ្លាំងចំពោះមនុស្សវ័យក្មេងរួមមាន៖ ការធុញថប់ជាមួយនឹងការប្រើទូរស័ព្ទដៃ ឬកុំព្យូទ័រច្រើនម៉ោងពេក ការទទួលរងពីជំងឺធ្លាក់ទឹកចិត្ត ឬមានសញ្ញានៃជំងឺវិលកចរិក…។
ភាពស្ត្រេសហួសប្រមាណ ឬធ្ងន់ធ្ងរ ច្រើនតែកើតមានការបាត់បង់ការចងចាំរយៈពេលខ្លី ប៉ុន្តែពេលខ្លះក៏អាចបាត់បង់ការចង់ចាំរយៈពេលវែងផងដែរ។ អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ តម្រងនោមរ៉ាំរ៉ៃ សួតរ៉ាំរ៉ៃ កង្វះអុកស៊ីសែនបញ្ចូនទៅកាន់ខួរក្បាល សូម្បីតែជំងឺខួរក្បាល ឬការរងរបួសខួរក្បាល… ក៏អាចនាំឲ្យកើតជំងឺភ្លេចភ្លាំងដូចគ្នាដែរ។
ការភ្លេចភ្លាំងចំពោះមនុស្សវ័យក្មេង គឺអាចព្យាបាលបាន និងអាចត្រឡប់រកភាពដើមវិញបាន។ ដូច្នេះ នៅពេលអ្នកឃើញរោគសញ្ញានៃការភ្លេចភ្លាំរបស់កូន គួរតែប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាប់ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា៕