វិធីដ៏មានប្រសិទ្ធភាពក្នុងការបញ្ឈប់ទម្លាប់ខាំក្រចកដៃរបស់កូន

0
1

ទម្លាប់អាក្រក់មួយក្នុងចំណោមទម្លាប់អាក្រក់បំផុតរបស់កុមារ គឺការខាំក្រចកដៃ។ យោងតាមអ្នកជំនាញបានបង្ហាញថា កុមារដែលខាំក្រចកដៃ អាចប្រឈមហានិភ័យគួរឲ្យខ្លាចមួយចំនួន ជាពិសេសការឆ្លងមេរោគក្រពះធ្ងន់ធ្ងរ។ ដូច្នេះនៅពេលក្មេងមានទម្លាប់ខាំក្រចក ឪពុកម្តាយគួរតែប្រញាប់រកវិធីផ្សេងៗដើម្បីបញ្ឈប់ពួកគេភ្លាម។

១.កាត់ក្រចកចេញ

ដើម្បីបញ្ឈប់ទម្លាប់អាក្រក់មួយនេះ ឪពុកម្តាយគួរតែកាត់ក្រចកដៃកូនឲ្យខ្លីៗ។ កុំទុកឲ្យវាដុះលវែងពេក ព្រោះវាអាចធ្វើឲ្យកូនមានភាពទើសទ័ល ហើយចង់ខាំចេញ។

២.ពាក់ស្រោមដៃ

ការពាក់ស្រោដៃ ក៏ជាវិធីមួយដែលអាចបញ្ឈប់ទម្លាប់ខាំក្រចកដៃបានដែរ។

៣.ធ្វើឲ្យកូនរបស់អ្នករវល់

នៅពេលដែលកូនរបស់អ្នករវល់ជាមួយនឹងសកម្មភាពនានា ពួកគេច្បាស់ជាភ្លេចទម្លាប់ខាំក្រចកដៃទៀតហើយ។

៤.លាបម្ទេស

នេះជាវិធីអាក្រក់បន្តិច ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងការកម្ចាត់ទម្លាប់អាក្រក់របស់កូនបាន។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ន កុំឲ្យកូនយកដៃទៅអេះ ឬជូតភ្នែកឲ្យសោះ។

៥.ពន្យល់កូនឲ្យដឹងពីផលប៉ះពាល់

ក្នុងនាមជាឪពុកម្តាយ ត្រូវព្យាយាមពន្យល់កូនឲ្យដឹងពីផលប៉ះពាល់នៃទម្លាប់ខាំក្រចកដៃ។ ប៉ុន្តែកុំប្រើហិង្សាដើម្បីបញ្ឈប់កូនឲ្យសោះ ព្រោះវាអាចធ្វើឲ្យកូនមានអារម្មណ៍ភ័យខ្លាច និងមានអារម្មណ៍មិនល្អចំពោះអ្នកឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here