គំនិតល្អៗសម្រាប់បញ្ចុះបញ្ចូលកូនដែលមិនចូលចិត្តញ៉ាំបន្លែ

0
1

បន្លែបៃតង គឺជាហារដែលមានប្រយោជន៍បំផុតសម្រាប់សុខភាព ប៉ុន្តែក្មេងៗជាច្រើនប្រហែលជាមិនចូលចិត្តនោះទេ។ តើត្រូវធ្វើដូចម្តេចដើម្បីឲ្យកូនចូលចិត្តញ៉ាំបន្លែ? តើត្រូវបង្ខំពួកគេរាល់ពេលមែនទេ? ធ្វើដូច្នោះមិនបាននោះទេ អ្នកអាចទម្លាប់ឲ្យពួកគេឲ្យចេះញ៉ាំបន្តិចម្តងៗដូចខាងក្រោម៖

១.លាយបន្លែនៅក្នុងអាហារ

ដើម្បីឲ្យកូនរបស់អ្នកមានទម្លាប់ទទួលទានបន្លែ នៅពេលពួកគេឈានដល់វ័យអាចញ៉ាំអាហារបាន សូមចាប់ផ្តើមលាយជាមួយនឹងបន្លែតាំងពីដំបូង។ ធ្វើបែបនេះកុមារនឹងស្គាល់ក្លិន ស្គាល់រសជាតិដូចជាការ៉ុត ត្រាវ ត្រសក់ជាដើម។

២.បង្កើតទស្សនៈល្អអំពីបន្លែសម្រាប់កូន

អ្នកត្រូវព្យាយាមប្រាប់ពីគុណសម្បត្តិនៃបន្លែដល់កូន ហើយញ៉ាំជាមួយពួកគេគ្រប់ពេល ដើម្បីឲ្យពួកគេចាំថា ពេលញ៉ាំអាហារខ្វះបន្លែមិនបាន។

៣.រៀនកាត់បន្លែជាចំណិតតូចៗ

សម្រាប់ក្មេងតូចៗ ដែលអាចចាប់ផ្តើមចេះញ៉ាំអាហារដោយខ្លួនឯង អ្នកកាត់បន្លែតូចៗឲ្យល្មមនឹងមាត់កូន ជាពិសេសបើអាចឆ្លាក់បន្លែចេញជារូបផ្សេងៗទៀតកាន់តែល្អ។ ធ្វើបែបនេះ កូនមិនត្រឹមតែចាប់អារម្មណ៍ទៅលើបន្លែប៉ុណ្ណោះទេ វាក៏បង្កភាពងាយស្រួលដល់ក្នុងការញ៉ាំផងដែរ។

៤.រករូបភាពកុត្តាញ៉ាំបន្លែឲ្យកូនមើលយកគំរូតាម

ចូលស្វែងរករូបតុក្តាដែលមានប្រជាប្រិយភាពបំផុតកំពុងតែញ៉ាំបន្លែ នឹងធ្វើឲ្យកូនមានអារម្មណ៍ថា សូម្បីតែនិមិត្តរូបដែលពួកគេចូលចិត្ត ក៏ញ៉ាំបន្លែដែរ ដូចនេះក្មេងៗអាចនឹងធ្វើតាម។

៥.ហៅកូនចូលផ្ទះបាយ

ព្យាយាមឲ្យកូនរបស់អ្នកជួយលាងបន្លែ និងជ្រើសរើសបន្លែនីមួយៗ វាច្បាស់ជាធ្វើឲ្យកូនរបស់អ្នកស្គាល់ពីប្រភេទបន្លែ។ សកម្មភាពបែបនេះ នឹងធ្វើឲ្យកូនរបស់អ្នកមានរីករាយ ហើយកាន់តែស៊ាំជាមួយបន្លែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here