៦០វិនាទីដំបូងនៃជីវិត តើទារកត្រូវឆ្លងកាត់អ្វីខ្លះ?

0
1

ថ្ងៃដែលទារកចាប់កំណើត គឺជាថ្ងៃដែលឪពុកម្តាយសប្បាយចិត្តខ្លាំងបំផុត ព្រោះបានឃើញមុខកូនជាលើកដំបូងបន្ទាប់ពីការទន្ទឹងរងចាំអស់ពេល៩ខែពេញ។ ប៉ុន្តែទន្ទឹមនឹងភាពត្រេកអរនេះ តើអ្នកដឹងទេថា ទារកដែលទើបនឹងកើតភ្លាមត្រូវឆ្លងកាត់អ្វីខ្លះ? ទាំងនេះគឺជាអ្វីដែលទារកត្រូវឆ្លងកាត់ក្នុងរយៈពេល៦០វិនាទីដំបូងបន្ទាប់ពីកំណើត។

    • ទារកត្រូវដកដង្ហើមជាលើកដំបូង
    • សួតត្រូវបំពេញទៅដោយខ្យល់
    • ទារកប្រហែលជាយំលើកដំបូង(ការសិក្សាបានអះអាងថា ការយំបន្ទាប់ពីកំណើតអាចជួយពង្រីកសួតរបស់ទារក)
    • រាងកាយទារកអាចមានការប្រែប្រួលសីតុណ្ហភាព
    • ផ្ចិតរបស់ទារកអាចត្រូវបានកាត់ផ្តាច់
    • រាងកាយអាចមានពណ៌ខៀវ ឬមានស្នាមជាំខ្លះៗ
    • រាងកាយអាចត្រូវបានគ្របដណ្តបដោយស្រទាប់ខ្លាញ់ស្តើងៗដែលគេហៅថា Vernix
    • ទារកអាចត្រូវបានដាក់នៅលើទ្រូងម្តាយ ដើម្បីទទួលបានភាពកក់ក្តៅ ព្រមទាមងផ្សារភ្ជាប់ទំនាក់ទនងរវាងម្តាយ និងកូន
    • បើទារកកើតក្នុងមន្ទីរពេទ្យ ពួកគេអាចត្រូវបានគ្រូពេទ្យធ្វើតេស្តតាមដានចង្វាក់បេះដូង ដង្ហើម សំឡេង សាច់ដុំ និងស្បែកជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here