ទារក រោលកន្ទួលរមាស់ដោយសារខោទឹកនោម ចង់ឆាប់បាត់គួរធ្វើបែបនេះ

0
1

ជាទូទៅបញ្ហារោលកន្ទួលរមាស់ ដោយសារខោទឹកនោម ឬកន្ទប ត្រូវបានរកឃើញក្នុងអំឡុងពេលចាប់កំណើតរហូតដល់អាយុ ៣ឆ្នាំ តែភាគច្រើនវាកើតឡើងក្នុងអាយុ ៩ទៅ១២ខែ ដែលបណ្តោលមកពីការកកិតរវាងស្បែកទារក និងខោទឹកនោម។

លើសពីនេះស្បែករបស់ទារកអាចរលាកដោយសារតែទឹកអាស៊ីតនៅក្នុងលាមកផ្ទាល់ខ្លួន ដែលបន្ទោរបង់យូរមិនបានជូតសម្អាតចេញ។ សូម្បីតែខោទឹកនោមសើម ឬកន្ទបប្រើផលិតផលបោកគកមិនត្រឹមត្រូវក៏អាចបង្កឲ្យមានបញ្ហាដល់ស្បែកទារកដែរ។

បញ្ហារោលកន្ទួលខ្លះអាចបង្កគ្រោះថ្នាក់ខ្លាំងសម្រាប់ទារក ហើយប្រសិនបើរូបរាងនៃការកន្ទួលផ្លាស់ប្តូរទៅជាពងបែកធំឡើងជាងមុន ហើមក្រហម ឬរាលដាលទៅដល់ពោះ ដៃ ជើង មុខ ទារកខ្លះអាចមានផលវិបាកគ្រុនក្តៅ។ ប្រសិនបើវាមិនបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ គឺជាសញ្ញាគ្រោះថ្នាក់ ដែលត្រូវញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាម។

តើធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហារលាកកន្ទួលដោយសារខោទឹកនោម ឬកន្ទប?

ពិនិត្យមើលគូថកូនជានិច្ច

តាមដានរាល់ការផ្លាស់ប្តូរកន្ទប ឬខោទឹនោម តើមានការសម្អាតបានត្រឹមត្រូវឬនៅ? ហើយត្រូវលាងសម្អាតឲ្យបានម៉ត់ហ្មត់ និងជូតសម្អាតដោយប្រើកន្សែងទន់ៗ។ លើសពីនេះត្រូវប្រើក្រែម ឬម្សៅសម្រាប់ទារក ដើម្បីកាត់បន្ថយបញ្ហា។

គួរផ្អាកប្រើខោទឹកនោម ឬកន្ទបខ្លះ

អ្នកគួរតែទុកឲ្យស្បែកទារកសម្រាកខ្លះ វានឹងជួយកាត់បន្ថយបញ្ហារលាកកន្ទួលបាន។ ព្រោះការស្លៀករយៈពេលយូរនឹងធ្វើឲ្យបញ្ហារលាកកន្ទួលកើតឡើង និងរាលដាល ដូច្នេះអ្នកត្រូវទុកឲ្យស្បែកទារកមានពេលទំនេររយៈពេល ១០នាទី មុនពេលប្តូរខោទឹកនោមថ្មី។ ចំពោះខោទឹកនោមមិនត្រូវស្លៀកចង្អៀតពេកទេ គឺត្រូវជ្រើសលេខធំជាងកង្កេះបន្តិច ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ។

ប្រើថ្នាំដើម្បីការពារស្បែក

ប្រសិនបើកូនរបស់អ្នកមានបញ្ហារលាក កន្ទួល ជាលើកដំបូង អ្នកអាចទៅជួបគ្រូពេទ្យ ដើម្បីទទួលថ្នាំដែលសមស្របសម្រាប់ដោះស្រាយបញ្ហា។

នៅពេលទារកមានបញ្ហារលាក កន្ទួល មិនត្រូវនៅស្ងៀមនោះទេ ព្រោះវាអាចរីករាលដាល អាចនឹងមានផលវិបាកធ្ងន់ធ្ងរ។ ដូច្នេះសូមប្រញាប់រកវិធីដោះស្រាយ ឬទៅជួបគ្រូពេទ្យ ទើបការព្យាបាលមានប្រសិទ្ធភាព ហើយមិនប៉ះពាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here