ពេលមឹមម្តងៗ កូនចេះតែក្អែរទឹកដោះចេញមកវិញ ម៉ាក់ៗគួរធ្វើយ៉ាងណា?

0
1

ការក្អែរទឹកដោះចេញមកវិញ នៅពេលទារកមឹមឆ្អែត ហើយភាគច្រើនវាកើតឡើងមុនពេលទារកមានអាយុ ៤ខែ។ បញ្ហានេះកើតដោយសារតែសាច់ដុំរបស់ទារកមិនទាន់បានអភិវឌ្ឍពេញលេញ ជាពិសេសនៅជុំវិញគម្លាតនៃបំពងអាហារ និងក្រពះ។ ជាធម្មតាសាច់ដុំត្រូវបានពង្រីកដើម្បីអនុញ្ញាតឲ្យសារធាតុចិញ្ចឹមហូរចូល ប៉ុន្តែចំពោះទារកទើបនឹងកើត ប្រហែលជាមិនអាចធ្វើទៅបាននោះទេ។

ដូច្នេះដើម្បីដោះស្រាយបញ្ហាក្អែរបន្ទាប់ពីកូនមឹមរួច អ្នកម្តាយគួរធ្វើបែបនេះ៖

១.នៅពេលទារកញ៉ាំទឹកដោះឆ្អែត

អាការៈភើ អាចនឹងកើតមានឡើងនៅពេលកូនមឹមឆ្អែត ដែលធ្វើឲ្យទឹកដោះអាចច្រាលចេញមកវិញ។ ព្រោះនៅពេលដែលទឹកដោះហូរចូលក្រពះ ប៉ុន្តែសាច់ដុំនៅក្នុងក្រពះនៅតែកន្ត្រាក់អាចរារាំងចំណីអាហារមិនឲ្យហូរចូលក្រពះឡើយ តែផ្ទុយទៅវិញវានឹងនាំទឹកដោះត្រលប់មកវិញតាមមាត់។ ដូច្នេះវិធីដ៏ត្រឹមត្រូវបំផុត អ្នកមិនត្រូវដាក់ឲ្យកូនគេងភ្លាមនោះទេនៅពេលមឹមឆ្អែត គឺត្រូវបីកូនឡើង ហើយទ្រផ្នែកខាងក្បាលឲ្យខ្ពស់ជាងដងខ្លួនបន្តិច។ បន្ទាប់មកត្រូវអង្អែលខ្នងទារកថ្នមៗរហូតទាល់តែកូនគេងលក់ស្រួល។

២.ការបំបៅដោះដែលត្រឹមត្រូវ

កុំភ្លេចថាម្តាយត្រូវសង្កេតមើលការមឹមដោះរបស់កូនជានិច្ច មិនថាកូនមឹមពីសុដន់អ្នកម្តាយផ្ទាល់ ឬដបនោះទេ អ្នកត្រូវតែដាក់ក្បាលមឹមចូលក្នុងមាត់របស់ទារកឲ្យជ្រៅ។ បើពុំដូច្នោះទេ កូនបឺតែខ្យល់ តែទឹកដោះមិនបានចូលដល់ក្រពះពេញលេញនោះទេ។ បញ្ហាដែលកើតឡើង គឺ ទារកមានខ្យល់ច្រើននៅក្នុងពោះ ដែលធ្វើឲ្យមានអាការភើចេញមកវិញរួមទាំងទឹកដោះផងដែរ។

៣.ម៉ាស្សាពោះ

ទារកខ្លះមិនអាចបញ្ចេញខ្យល់ពីពោះបានដោយខ្លួនឯងនោះទេ។ ហេតុនេះអ្នកម្តាយអាចជួយម៉ាស្សាលើតំបន់ពោះថ្នមៗ ហើយប្រសិនបើទារកក្រឡាប់សូមចាប់ពួកគេផ្ងារឡើង ដើម្បីឲ្យពោះវៀនអាចបណ្តេញខ្យល់ចេញបានល្អ។

ក្នុងករណីដែលទារកមានការក្អែរទឹកដោះចេញមកច្រើន ឬក្អួតចង្អោរ រាល់ពេលមឹម អ្នកគួរតែប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម ព្រោះទារកអាចប្រឈមនឹងហានិភ័យខ្វះអាហារូបត្ថម្ភ ស្រកទម្ងន់ ឬមានបញ្ហាក្រពះពោះវៀនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here