ទារក មិនអាចមឹមទឹកដោះម្តាយតែមួយមុខគត់រហូតនោះទេ ព្រោះទឹកដោះម្តាយអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការទារកត្រឹមអាយុ៦ខែប៉ុណ្ណោះ បន្ទាប់ពីនោះទាមទារឲ្យអ្នករកអាហារបន្ថែម ដើម្បីជំរុញដល់ការលូតលាស់ពួកគេឲ្យបានល្អ។
ទារកជាច្រើនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមទទួលទានអាហារបន្ថែម ក្រៅពីទឹកដោះម្តាយ នៅអាយុចន្លោះពី ៤ទៅ៦ខែ។ មុនពេលអ្នកចាប់ផ្តើមបំពេញអាហារបន្ថែមដល់កូន អ្នកត្រូវប្រាដកថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយឬនៅ។ ទាំងនេះជាសញ្ញាដែលអាចឲ្យអ្នកសម្រេចចិត្តថា ត្រូវផ្តល់អាហារបន្ថែមដល់ពួកគេនៅពេលណា។
១.កូនរបស់អ្នកមានការគ្រប់គ្រងក្បាលបានល្អ (ក.ពួកគេមិនមានភាពទន់ជ្រាយ អាចបញ្ជាងាកឆ្វេងស្តាំតាមចិត្ត)។
២.ចេះអង្គុយបានត្រង់ខ្លួន។
៣.ធ្វើចលនាទំពារ។
៤.ចេះតែច្រាន ឬរុញដោះម្តាយចេញពីមាត់ពួកគេ។
៥.មានទម្ងន់កើនឡើងទ្វេរដង ចាប់តាំងពីកំណើតមកមានអាយុយ៉ាងតិច៤ខែ។
៦.ធ្វើកាយវិកាហាក់ដូចជាឃ្លានណាស់ សូម្បីតែការបំបៅដោះម្តាយមួយថ្ងៃ ៨ទៅ ១០ដងក៏ដោយ។
៧.ចង់ដឹងអំពីអ្វីដែលអ្នកកំពុងតែញ៉ាំ (មានន័យថាតាមមើល ឬដណ្តើមចេញពីដៃអ្នក)។
ទាំងនេះ គឺជាសញ្ញាដែលបញ្ជាក់ថា កូនរបស់អ្នកចង់រសជាតិថ្មី ក្រៅពីទឹកដោះតែមួយមុខគត់។ ដូច្នេះកុំបង្អង់យូរ ត្រូវប្រញាប់ធ្វើបបរគ្រប់គ្រឿងឲ្យកូនទទួលទានរាល់ថ្ងៃ បន្ថែមពីលើការបៅដោះម្តាយ ដើម្បីជំរុញដល់ការអភិវឌ្ឍទាំងរាងកាយ និងបញ្ញា៕