រាល់កំណើតទារកចំនួន ១០.០០០នាក់ នៅសហរដ្ឋអាមេរិក មាន១ករណី ដែលបានរងរបួសខួរក្បាលពេលចាប់កំណើត។ ការរងរបួសខួរក្បាល ក្នុងអំឡុងពេលចាប់កំណត់ គឺជាបុព្វហេតុចម្បងនៃភាពពិការភាពជារៀងរហូត។
ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តោលឲ្យទារកមានរបួសខួរក្បាលពេលសម្រាល៖
- ការប៉ះទង្គិចរក្បាល អាចកើតមានឡើងនៅពេលគ្រូពេទ្យទាញខ្លាំពេកពេលសម្រាល។
- ការបង្ករោគដោយមិនបានកត់សម្គាល់អំឡុងពេលមានផ្ទៃពោះ ក៏អាចបណ្តោលឲ្យខូចខាតដល់ខួរក្បាលទារកដែរ។
- ការបង្ករោគមួយចំនួនដូចជា ជំងឺរើមនៅតំបន់បន្តពូជ ជំងឺកាមរោគ អ៊ុតស្វាយ…សុទ្ធតែអាចបង្កឲ្យកូនមានរបួសខួរក្បាលពីកំណើត។
- ទារកមិនបានទទួលអុកស៊ីសែនគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលកើត។ កត្តានេះអាចបណ្តោលមកពីទងផ្ចិតរុំព័ទ្ធក.របស់ទារក ភាពស្លេកស្លាំងមិនបានព្យាបាល ឬទារកមិនដកដង្ហើមដោយខ្លួនឯង។
ចំពោះរោគសញ្ញានៃការរងរបួសខួរក្បាលរួមមាន ភាពប្លែកខុសទ្រង់ទ្រាយនៃទម្រងក្បាល លេចចេញពណ៌ខៀវ ឬពណ៌ស្លេស ប្រកាច់ ក្អួតខ្លាំង ពិបាកដកដង្ហើម អវយវៈមិនឆ្លើយតប និងសូម្បីតែចលនាដៃជើង។
យកល្អអ្នកត្រូវតែស្វែងរកការណែនាំពីគ្រូពេទ្យជំនាញជាបន្ទាន់ ប្រសិនបើអ្នកសង្កេតឃើញមានសញ្ញាណាមួយនៃការខូចខាតខួរក្បាលចំពោះទារកទើបនឹងកើត៕