Skip to content

​កុំគិតថាជារឿងសាមញ្ញា! ការជ្រើសរើសស្លាបព្រាមិនត្រឹមត្រូវ ក៏អាចមានផលវិបាកដល់កូនដែរ

ស្លាបព្រាអាចគ្រាន់តែជាឧបករណ៍សម្រាប់ដួសអាហារដាក់ចូលមាត់ប៉ុណ្ណោះ ប៉ុន្តែរូបរាង និងទំហំរបស់វាក៏មានសំខាន់ណាស់ដែរសម្រាប់ទារកតូចៗ។ ដើម្បីធ្វើឲ្យកូនរបស់អ្នកចង់ញ៉ាំអាហារ ដើម្បីកុំឲ្យប៉ះពាល់ដល់អញ្ចាញ និងអណ្តោត អ្នកគួរតែជ្រើសរើសស្លាបព្រាដែលត្រឹមត្រូវ។

១.កុំជ្រើសស្លាបព្រាដែលធ្វើពីស័ង្កសី អាលុយមីញ៉ូម ដែកអ៊ីណុក ឬស្លាបព្រាដែលមានលក្ខណៈមុតស្រួច។ ដោយសារតែវាអាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញ អញ្ចាញធ្មេញ និងមុតមាត់នៅពេលដួលអាហារបញ្ចុកកូន។

២.ហាមជ្រើសស្លាបព្រាដែលមានក្បាច់រចនា ឬមានជ្រលក់ថ្នាំនៅខាងចុង ព្រោះនៅពេលត្រូវនឹងអាហារក្តៅ វាអាចបញ្ចេញសារធាតុគីមី ដែលនាំឲ្យមានផលវិបាកដល់សុខភាពទារក។

៣.កុំជ្រើសស្លាបព្រាដែលជ្រៅពេក ព្រោះមាត់របស់ទារកមិនអាចទំពារអាហារច្រើនៗបាននោះទេ។ សូមព្យាយាមជ្រើសស្លាបព្រាដែលសមស្រប ទើបកូនអាចទំពារអាហារបានល្អ។

៤.ស្លាបព្រាដែលត្រូវបានណែនាំ គឺប្លាស្ទិចរឹង ព្រោះវាមិនមុតមាត់កូន ហើយក៏អាចទប់ទល់នឹងសីតុណ្ហភាពមិនថាអាហារក្តៅ ឬត្រជាក់នោះទេ។

៥.ត្រូវជ្រើសរើសស្លាបព្រាដែលស្រាល ងាយស្រួលសម្រាប់ទារកកាន់ដោយខ្លួនឯង ហើយបាតស្លាបព្រាត្រូវមានលក្ខណៈរអិល ដែលងាយស្រួលដល់ការដាក់អាហារចូលក្នុងមាត់។

អ្នកត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តនៃស្លាបព្រានីមួយៗ ព្រោះគ្រាន់តែប្រភេទនៃរូបរាងរបស់ស្លាបព្រា ក៏អាចប៉ះពាល់ដល់សុខភាពកូនដែរ៕