ការសម្រាលកូនមុនសប្តាហ៍ទី ៣៧ ត្រូវបានគេចាត់ទុកជាការសម្រាលមិនគ្រប់ខែ ហើយវាអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទាំងម្តាយ និងកូន។ ប៉ុន្តែការសម្រាលកូនមិនគ្រប់ខែអាចបញ្ជៀសបាន ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវរបៀបរស់នៅប្រកបដោយផាសុខភាព និងអនុវត្តតាមការណែនាំមួយចំនួន។
លេបវីតាមីនមុនពេលមានផ្ទៃពោះ
ការលេបថ្នាំវីតាមីនមុនពេលមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយឱកាសនៃការសម្រាលកូនមិនគ្រប់ខែ។ វាមិនមែនជាជម្រើសជំនួសអាហារបំប៉នដែលអ្នកអាចទទួលបានពីរបបអាហារមានតុល្យភាពពីធ្មជាតិនោះទេ ប៉ុន្តែវាពិតជាអាចកាត់បន្ថយហានិភ័យបាន។
គ្រប់គ្រងទម្ងន់
ការឡើងទម្ងន់មិនគ្រប ឬឡើងទម្ងន់ខ្លាំងពេក ក៏អាចបង្កើនឱកាសនៃការសម្រាលកូនមិនគ្រប់ខែដែរ។ ស្ត្រីជាមធ្យមគួរតែឡើងទម្ងន់ ២៥ទៅ៣៥ផោន អំឡុងពេលមានផ្ទៃពោះ។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលមានសន្ទស្សន៍នៃទម្ងន់ខ្លួនតិចជាង ២០ផោនទំនងជាមិនមានលទ្ធភាពទទួលបានទារកដែលមានសុខភាពល្អនោះទេ។
បរិភោគបានត្រឹមត្រូវ
ការបរិភោគអាហារដែលមានតុល្យភាព មានសារធាតុចិញ្ចឹមចាំបាច់ គឺសំខាន់ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់រូប។ របបអាហារដែលអ្នកញ៉ាំគួរតែមានប្រូតេអ៊ីនច្រើន ដើម្បីជួយរក្សាសុខភាពឲ្យបានល្អប្រសើរ និងផលិតទឹកដោះបានច្រើន។ បន្លែ ផ្លែឈើ និងត្រីដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ ត្រូវបានអ្នកជំនាញណែនាំថាពិតជាអាហារដែលអាចកាត់បន្ថយបញ្ហាកូនកើតមិនគ្រប់ខែបាន។
ផឹកទឹកឲ្យបានច្រើន
ការសិក្សាជាច្រើនបានបង្ហាញថា ការផឹកទឹកច្រើនអំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយការកន្ត្រាក់នៃស្បូនដែលធ្វើឲ្យកូនកើតមិនគ្រប់ខែ។ ផឹកទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ។
កុំប្រឹងទប់នោម
នៅពេលមានផ្ទៃពោះស្ត្រីច្បាស់ជានោមញឹក ដែលធ្វើឲ្យពួកគេធុញទ្រាន់នឹងការដើរចូលបន្ទប់ទឹកជាខ្លាំង។ ទោះជាយ៉ាងនាកុំទប់នោមឲ្យសោះ ព្រោះវាអាចបណ្តោលឲ្យរលាក និងឆ្លងមេរោគលើផ្លូវបង្ហូរនោម ដែលជាបុព្វហេតុនៃការសម្រាលកូនមិនគ្រប់ខែ៕