ការប្រែប្រួលរាងកាយរបស់ស្ត្រីមានផ្ទៃពោះ ចាប់ពីត្រីមាសទី១ដល់ទី៣

0
1

រាងកាយរបស់មនុស្សស្រីពិតជាមានភាពអស្ចារ្យណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ បំពេញមុខងារសំខាន់ៗ និងផ្តល់ទីជំរកដល់មានសុវត្ថិភាពចំពោះទារករហូតដល់កើត។ ចាប់តាំងពីពេលមានផ្ទៃពោះ រាងកាយមានការផ្លាស់ប្តូរភ្លាមៗ ដើម្បីសម្របខ្លួនទៅនឹងការលូតលាស់កូនក្នុងផ្ទៃ។ នៅពេលពោះកាន់តែធំ រាងកាយរបស់ស្ត្រីអាចសម្របខ្លួនទៅនឹងតម្រូវការទាំងខ្លួនឯង និងកូនបានថែមទៀត។

ខាងក្រោមនេះ គឺជាការប្រែប្រួលរាងកាយរបស់ស្ត្រីមានផ្ទៃពោះចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣៖

ត្រីមាសទី១

ក្នុងត្រីមាសនេះ រាងកាយរបស់ស្ត្រីកំពុងតែបង្កើតសារធាតុចិញ្ចឹម និងព្យាយាមបំពេញតម្រូវការរបស់ទារក​ ដែលកំពុងលូតលាស់។ ការអស់កម្លាំង គឺជាប្រតិកម្មធម្មតា ហើយជារឿយៗស្ត្រីតែងជួបប្រទះញឹកញាប់ក្នុងត្រីមាសនេះ។ ស្ត្រីជាច្រើនមានអារម្មណ៍ចង់ក្អួត នោមញឹក មានការផ្លាស់ប្តូរអារម្មណ៍ ដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូន ហើយថែមទាំងអាចមានអាការវិលមុខនៅពេលខ្លះ។ ម្យ៉ាងទៀតស្ត្រីអាចប្រឈមនឹងការទល់លាមក ក្រហាយទ្រូង ការប្រែប្រួលសុដន់ និងប្រែប្រួលទ្វារមាស។

ត្រីមាសទី២

នៅត្រីមាសទី២អាការក្អួតចង្អោររបស់ស្ត្រីមានផ្ទៃពោះត្រូវបានធូរស្រាលជាងមុន និងស្បូនចាប់ផ្តើមរីកធំសម្រាប់ផ្ទុកទារកកំពុងតែលូតលាស់។ ចំពោះគូស្វាមីភរិយា ដែលចង់ដឹងពីភេទរបស់កូន ក៏អាចពិនិត្យឃើញនៅក្នុងត្រីមាសនេះដែរ។

ការផ្លាស់ប្តូររាងកាយក្នុងដំណាក់កាលនេះ អាចរួមបញ្ចូលការបន្តពង្រីកសុដន់ ការឡើងទម្ងន់ ក្រហាយទ្រូង ស្បែកស្ងួត និងការកន្ត្រាក់នៃស្បូន។ ក្នុងគោលបំណងដើម្បីគ្រប់គ្រងការឡើងទម្ងន់ អ្នកម្តាយគួរធ្វើលំហាត់ប្រាណស្រាលៗរាល់ថ្ងៃ។

ត្រីមាសទី៣

នៅពេលថ្ងៃសម្រាលកាន់តែខិតជិតមកដល់ ស្ត្រីភាគច្រើនតែមានភាពរំជើបរំជួល និងថប់បារម្ភចាប់ផ្តើមកើតឡើង។ នៅពេលស្បូនត្រៀមសម្រាប់ការសម្រាលកូន ក្បាលពោះចាប់ផ្តើមលយចេញមកកាន់តែខ្លាំងបន្ថែមទៀត។ ចលនារបស់ទារកកាន់តែមិនស្រួល និងមិនទៀងទាត់ ដោយសារតែបន្ទប់ក្នុងស្បូនមានកម្រិត។ ទោះជាយ៉ាងណាក៏ដោយ នេះអាចជារយៈពេលរំភើបបំផុតសម្រាប់ឪពុកម្តាយ ក្នុងការស្វាគមកូនជាទីស្រឡាញ់៕

LEAVE A REPLY

Please enter your comment!
Please enter your name here