តាមច្បាប់ធម្មជាតិទារកជៀសមិនផុតពីការបៅដោះម្តាយនោះទេ ហើយវិវត្តទៅរកបដនៅពេលក្រោយ ដោយសារតែអ្នកម្តាយរវល់ជាមួយនឹងការងារ។ ប៉ុន្តែការបណ្តោយឲ្យកូនមិនដោយទឹកដោះដោយប្រើដបយូរលើសពីអាយុ ៦ខែ វាមិនល្អសម្រាប់សុខភាពនោះទេ ហើយក៏មានភាពពិបាកក្នុងការបញ្ឈប់ទម្លាប់របស់ពួកគេដែរ។
គ្រូពេទ្យកុមារភាគច្រើនណែនាំឲ្យទារកបញ្ឈប់មឹមដបត្រឹមអាយុ៦ខែ ហើយក្រោយរយៈពេល៦ខែ តម្រូវឲ្យឪពុកម្តាយ បង្រៀនកូនឲ្យញ៉ាំទឹកដោយប្រើកែវ ឬបំពងបឺត។ ព្រោះនៅពេលដែលអ្នកផ្តាច់ទម្លាប់កូនយឺតពេលជាងនេះអាចមានផលពិបាកមួយចំនួន។
១.ធ្មេញកូនដុះមិនស្មើ
ដោយសារតែកំឡុងអាយុលើ ៦ខែ ធ្មេញរបស់កូនចាប់ផ្តើមលូតលាស់។ ដូច្នេះប្រសិនបើអ្នកនៅតែមានទម្លាប់ឲ្យកូនញ៉ាំទឹកដោះគោ ដោយប្រើដបមុនពេលចូលគេង ពួកគេនឹងមានធ្មេញដុះមិនស្មើគ្នាឡើយ។
២.កូនក្លាយជាក្មេងធាត់
ឈានដល់វ័យ ៦ខែ ទឹកដោះតែមួយមុខមិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារកនោះទេ។ នៅពេលដែលក្មេងនៅតែបៅទឹកដោះ ហើយមិនអើពើនឹងការបរិភោគអាហារបន្ថែម នឹងធ្វើឲ្យគ្មានថាមពល មានតែជាតិស្ករពីទឹកដោះ រហូតដល់ក្លាយជាក្មេងធាត់។
៣.កុមារនិយាយមិនច្បាស់
ធ្មេញដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញសំលេង នៅពេលធ្មេញរបស់ទារកដុះមិនស្មើគ្នា វាក៏មិនឥទ្ធិពលលើការប្រាស្រ័យទាក់ទង និងការនិយាយស្តីរបស់កុមារដែរ។ ដូច្នេះវាជាការចាំបាច់ដែលកុមារត្រូវបញ្ឈប់មឹមទឹកដោះដោយប្រើដប។
បីទោះជាមានភាពលំបាកសម្រាប់ឪពុកម្តាយក្នុងការបញ្ឈប់កូនដែលមានភាពរឹងចចេស មិនព្រមបោះបង់ចោលទម្លាប់មឹមដោយប្រើដប ក៏ដោយ តែដើម្បីអនាគត់ និងសុខភាពរបស់កូន ឪពុកម្តាយត្រូវព្យាយាមធ្វើឲ្យបាន៕