៤វិធី អាចជួយការពារស្បែកមុខទារកមិនឲ្យមានបញ្ហារោលកើតឡើង

0
1

ទារកទើបនឹងកើតមានប្រព័ន្ធភាពស៊ាំទន់ខ្សោយខ្លាំងណាស់ ដែលអាចងាយនឹងទទួលរងបញ្ហាសុខភាពផ្សេងៗ។ បញ្ហាមួយក្នុងចំណោបញ្ហាជាច្រើនដែលទារកស្ទើរតែគ្រប់រូបតែងតែជួបប្រទះ គឺការរោលកន្ទួលក្រហមតូចៗនៅលើស្បែកមុខ។ ប្រសិនបើធ្ងន់ធ្ងរវាអាចរាលដាលពេញមុខ ពេញខ្លួន ដែលធ្វើឲ្យទារកមានការឈឺចាប់បាន។

ទោះជាយ៉ាងណាបញ្ហារោសស្បែករបស់ទារកអាចការពារបាន ជាមួយវិធីងាយៗ៖

១.ធ្វើអនាម័យឲ្យបានត្រឹមត្រូវ

ត្រូវងូតទឹកឲ្យកូនយ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ ហើយត្រូវជូតសម្អាតខ្លួនឲ្យស្ងួត។ ចំពោះភួយ ខ្នើយ កម្រាលពូក ក៏ត្រូវតែឲ្យស្អាតជានិច្ចផងដែរ ដើម្បីជៀសវាងផលប៉ះពាល់ដល់ស្បែកទារក។

២.ប្រើផលិតផលធម្មជាតិ

រាល់ផលិផតទាំងអស់ដូចជា សាប៊ូបោកគក់ ម្សៅ ក្រែម ប្រេង… ត្រូវតែមានរូបមន្តពីធម្មជាតិ ឬក៏មានការណែនាំពីអ្នកជំនាញ ទើបសុវត្ថិភាពចំពោះស្បែកទារក។ ផលិតមួយចំនួន អាចបង្កឲ្យមានប្រតិកម្មអាឡែកស៊ី និងរលាកស្បែក ដូច្នេះសូមប្រុងប្រយ័ត្នមុននឹងជាវមកប្រើ។

៣.រក្សាក្រចកកូនឲ្យស្អាតជានិច្ច

ការទុកក្រចកវែងៗ មិនត្រឹមតែអាចបង្កឲ្យកោសដាច់រលាត់ស្បែកចេញឈាមប៉ុណ្ណោះទេ វាក៏ងាយនឹងឆ្លងរាលដាលនៃពពួកមេរោគមួយចំនួននៅលើស្បែក ជាពិសេសបញ្ហារោលនៅលើស្បែកមុខ។ ដូច្នេះសូមរក្សាក្រចកដៃកូនរបស់អ្នកឲ្យនៅខ្លីជានិច្ច។

៤.ឲ្យកូនបៅទឹកដោះម្តាយ

ទារកមួយចំនួនអាចមានប្រតិកម្មជាមួយនឹងទឹកដោះគោ ដែលធ្វើឲ្យស្បែករោលចេញស្នាមកន្ទួលតូចៗ(ឬគេហៅថាអាឡែកស៊ី)។ ប៉ុន្តែទឹកដោះម្តាយមិនត្រឹមតែអាចជួយឲ្យទារកមានប្រព័ន្ធភាពស៊ាំរឹងមាំប៉ុណ្ណោះទេ វាកអាចជួយឲ្យទារកគេចផុតពីបញ្ហារោលស្បែកផងដែរ។

ទាំងនអស់នេះគ្រាន់តែជាវិធីសាមញ្ញប៉ុណ្ណោះ ប៉ុន្តែវាអាចជួយឲ្យកូនរបស់អ្នកជៀសផុតពីបញ្ហារោលស្បែកបាន។ ដូច្នេះកុំចាំដល់កូនមានបញ្ហាទើបរកវិធីដោះស្រាយ ត្រូវចាំថាការការពារប្រសើរជាងព្យាបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here