ហេតុអ្វីចាស់ៗ ហាមមិនឲ្យស្ត្រីពោះធំងូតទឹកនៅពេលយប់?

0
1

មនុស្សជាច្រើននៅតែងឿងឆ្ងល់ថា ហេតុអ្វីស្ត្រីពោះធំងូតទឹកពេលយប់មិនបាន? តាមពិតនេះគ្រាន់តែជាជំនឿបុរាណដែលមនុស្សចាស់និយាយតៗគ្នាប៉ុណ្ណោះ តែមិនដឹងហេតុផលនៅពីក្រោយយ៉ាងណានោះទេ។

រហូតមកដល់សម័យនេះ ចាស់ៗមួយចំនួននៅតែហាមប្រាមកូនស្រីដែលមានផ្ទៃពោះមិនឲ្យងូតទឹកយប់ឡើយ ព្រោះគេយល់ថា វាអាចធ្វើឲ្យទារកក្នុងផ្ទៃពិការភាព មានទឹកភ្លោះច្រើនជ្រុល ទារកថ្លោសជ្រុល ឬពិបាកក្នុងកាសម្រាល ជាដើម។

តាមពិតការហាមឃាត់ការងូតទឹកនៅពេលយប់អាចគ្រាន់តែជាល្បិចកលប៉ុណ្ណោះ។ ព្រោះសម័យបុរាណគ្មានភ្លើងអគ្គិសនីប្រើដូចបច្ចុប្បន្ននោះទេ ហើយការងូតទឹកទៀតសោទ គឺធ្វើនៅតាមដងទន្លេ ត្រពាំង បឹង ឬអូរក្រោយផ្ទះ ដូច្នេះប្រសិនបើស្ត្រីមានផ្ទៃពោះទៅងូតទឹកពេលយប់ ពួកគេអាចប្រថុយនឹងការធ្លាក់ចូលទឹកជ្រៅ ឬជួបសត្វសាហាវជាដើម។ នេះហើយជាដើមហេតុដែលធ្វើឲ្យចាស់បុរាណចូលចិត្តនិយាយថា ការងូតទឹកនៅពេលយប់គឺមិនល្អទេ។

បច្ចុប្បន្នជំនឿ ត្រូវបានរលាយទៅបន្តិចម្តងៗ ហើយអ្នកម្តាយជាច្រើនបានបង្ហាញថា ការងូទឹកពេលយប់មិនធ្វើឲ្យពិបាកសម្រាល ដូចជំនឿឡើយ។ ដោយសារតែសព្វថ្ងៃមានភ្លើងប្រើគ្រប់គ្រាន់ មិនចាំបាច់ទៅទន្លេដូចកាលពីមុនឡើយ។ ប៉ុន្តែនៅពេលងូតទឹកសូមប្រយ័ត្នការរអិលដួល ហើយភ្លើងបន្ទប់ទឹកគួរតែមានពន្លឺភ្លឺច្បាស់កុំងងឹងពេក។

ហេតុនេះ ជំនឿថាស្ត្រីមានផ្ទៃពោះងូតទឹកនៅពេលយប់មិនបាន គ្រាន់តែជាការនិយាយបន្លាចដើម្បីសុវត្ថិភាពតែប៉ុណ្ណោះ គឺមិនដូចអ្វីដែលចាស់ៗមួយចំនួននិយាយឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here