ចង់ឆាប់មានផ្ទៃពោះ សាកតិចនិចទាំង៣នេះនឹងបានដូចបំណង

0
1

ការមានកូន គឺជាពេលវេលាពិសេសមួយនៅក្នុងជីវិតគូ ប៉ុន្តែមិនមែនគូស្នេហ៍គ្រប់រូបអាចយកកូនបានភ្លាមៗ ដូចគ្នានោះទេ។ មានគូស្នេហ៍ខ្លះត្រូវចំណាយពេលវេលាច្រើនឆ្នាំទើបអាចមានកូននឹងគេ។ នេះបណ្តោលមកពីកត្តាសុខភាព ការខ្វះតិចនិចទើបធ្វើឲ្យពេលវេលាអូសបន្លាយកាន់តែយូរ។ ដូច្នេះសូមក្រឡេកមើលគន្លឹះសំខាន់៣ចំណុចនេះ នឹងជួយជំរុញឲ្យអ្នកឆាប់មានកូនដូចបំណង។

១.ដឹងថ្ងៃមករដូវ

បើចង់ឆាប់មានកូន លុះត្រាតែស្ត្រីតាមដានវដ្តរដូវជារៀងរាល់ខែ ទើបអាចទទួលបានជោគជ័យ។ ការរួមដំណេកមុនពេលមករដូវ រយៈពេល ១៤ថ្ងៃ ឱកាសនៃការមានផ្ទៃពោះកើតឡើងច្រើន ព្រោះអំឡុងពេលនេះស្ត្រីនឹងបញ្ចេញពងអូវុលច្រើន។ តាមពិតការយកកូន គឺអាស្រ័យទៅលើអ្នក ប៉ុន្តែមនុស្សមួយចំនួនតែងតែធ្វើខុសដោយមិនបានតាមដានវដ្តរដូវរបស់ខ្លួន។

២.តាមដានសុខភាព

ភាពជោគជ័យក្នុងការមានផ្ទៃពោះ និងទារកមានសុខភាពល្អ តម្រូវឲ្យអ្នកម្តាយថែទាំសុខភាពខ្លួនឯងជាមុនសិន។ ការឈប់ជក់បារី និងផឹកគ្រឿងស្រវឹង នឹងធ្វើឲ្យរាងកាយក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចកាន់តែប្រសើរសម្រាប់អំប្រ៊ីយ៉ុង។ ដូច្នេះអ្នកត្រូវតាមដានសុខភាពជាប្រចាំ ដើម្បីកំណត់ពីបញ្ហា និងធ្វើការព្យាបាលភ្លាមៗ ដើម្បីជំរុញឲ្យការមានគភ៌ប្រកបដោយសុវត្ថិភាព និងជោគជ័យ។ អ្នកក៏អាចទទួលទានថ្នាំវីតាមីនមុនពេលមានគភ៌ តាមវេជ្ជបញ្ជាផងដែរ ដើម្បីផ្តល់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ផ្គត់ផ្គង់ទារក។

៣.ទទួលទានអាហារដែលមានជីវជាតិ

ការទទួលទានអាហារបានត្រឹមត្រូវអាចធ្វើឲ្យប្រសើរឡើងនូវសុខភាពអូវុល ដូច្នេះឱកាសនៃការមានផ្ទៃពោះនឹងប្រសើរឡើង។ ព្យាយាមទទួលទានអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ដូចជា សាច់ក្រហម សាច់មាន់ ឬសាច់ជ្រូក…។ ចំពោះអាហារដែលជួយបង្កើនជាតិដែក និងមានបរិមាណវីតាមីនខ្ពស់ ជាពិសេសបន្លែបៃតង និងដំឡូងជ្វា ផ្តល់អត្ថប្រយោជន៍ដល់សុខភាពបន្តពូជរបស់ស្ត្រីឲ្យកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here