ប្រយ័ត្នអាហារទាំងនេះ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ

0
1

ប្រភេទអាហារខ្លះគ្មានតម្លៃអាហារូបត្ថម្ភនោះទេ ប្រសិនបើកុមារញ៉ាំញឹកញាប់អាចធ្វើឲ្យការអភិវឌ្ឍមានភាពយឺតយ៉ាវ និងបណ្តោលឲ្យមានគ្រោះថ្នាក់ដល់សុខភាពថែមទៀត។ ដូច្នេះឪពុកម្តាយគួរតែរឹតត្បិតអាហារមួយចំនួន ដើម្បីជៀសវាងផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់កូន។

១.បង្អែម

ក្មេងដែលជ្រើសរើសបង្អែម ប្រាដកជាធ្វើឲ្យកុមារធាត់ រហូតដល់ទម្ងន់ធ្ងន់ជាងសមាមាត្រកម្ពស់ វាងាយធ្វើឲ្យខូចខួរក្បាល។ គ្រូពេទ្យជឿថា ការទទួលទានជាតិស្ករច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់បញ្ហាខួរក្បាល ដំណើរការអារម្មណ៍ និងគំនិតរបស់កុមារ។

២.អាហារកែច្នៃ

ប្រភេទអាហារមួយចំនួនដូចជា ហាំប៊ឺហ្គឺ សាច់ក្រក ឬប្រហិត… សម្បូរទៅដោយជាតិអំបិល និងសូដ្យូមខ្ពស់ ហើយគ្មានសារធាតុចិញ្ចឹមសម្រាប់រាងកាយនោះទេ។ ការញ៉ាំអាហារទាំងនេះញឹកញាប់ពេក អាចកើតមានភាពធាត់ ជំងឺទឹកនោមផ្អែម សម្ពាធឈាម ប៉ះពាល់ដល់ការលូតលាស់ខួរក្បាល។

៣.តែ និងកាហ្វេ

ភេសជ្ជៈទាំងពីរប្រភេទនេះ មិនល្អសម្រាប់កុមារនោះទេ ព្រោះវាអាចធ្វើឲ្យកុមារគេងមិនលក់ ការស្រូបយកជាតិដែកត្រូវបង្អាក់ ហើយការបញ្ចូនអុកស៊ីសែនទៅកាន់ខួរក្បាលក៏ត្រូវកាត់បន្ថយផងដែរ។

អ្នកត្រូវចាំថា អាហារទាំងប៉ុន្មានដូចខាងលើមានឥទ្ធិពលអាក្រក់បំផុតដល់ការអភិវឌ្ឍរបស់កូន ដូច្នេះសូមព្យាយាមធ្វើអាហារដោយខ្លួនឯង ដើម្បីថែរក្សារាងកាយ និងសុខភាពកូនឲ្យរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here