មូល​ហេតុដែល​ស្ត្រី គួរ​ឈប់​ចូល​ចង្ក្រានសិន​ពេល​មាន​ផ្ទៃពោះ

0
1

មិនមែន​មានន័យថា ឲ្យ​ស្ត្រី​ឈប់​ចូល​ចង្ក្រាន​រហូត​នោះទេ គ្រាន់តែ​កាត់បន្ថយ​ក្នុង​ការធ្វើ​ម្ហូបអាហារ​ខ្លះ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក និង​ទារក​នៅក្នុង​ផ្ទៃ។

ស្ត្រី​ទាំងឡាយ​ត្រូវ​ដឹងថា ផ្ទះបាយ​គឺជា​កន្លែង​កខ្វក់ ដែល​ប្រមូលផ្តុំ​ទៅដោយ​បាក់តេរី និង​មេរោគផ្សេងៗ ព្រោះ​នៅពេល​ធ្វើ​ម្ហូបអាហារម្តងៗវា​តែងតែ​កំ​ពុល ឬ​ខ្ជា​ត​ខ្លាញ់​ប្រឡាក់​តាម​ជញ្ជាំង និង​ច​ង្ក្រោ​ន ធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ។ ដូច្នេះ បរិយាកាស​នៅទីនេះ​មិន​សមស្រប​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ។

ម្យ៉ាងវិញទៀត នៅពេល​ចម្អិន​អាហារ​អ្នក​ច្បាស់​ជា​ស្រូប​ផ្សែង ឬ​ចំហាយ​ពុល​ភាយ​ចេញពី​អាហារ​ជា​មិន​ខាង។ ផ្សែង និង​សារធាតុពុល​មួយចំនួន អាច​ជ្រាបចូល​ទៅក្នុង​រាងកាយ​របស់​អ្នកតា​មរយៈ​ការដកដង្ហើម ហើយ​ប្រសិនបើ​អ្នក​ស្រូបយក​រាល់ថ្ងៃ ច្បាស់​ជា​ប៉ះពាល់​ដល់​សុខភាព​ទាំង​ខ្លួនឯង និង​ទារក​ជាមិនខាន។

ដូច្នេះ អ្នក​ត្រូវ​ចង់ចាំ​ថា នៅពេល​មាន​គួរតែ​ឲ្យ​ស្វាមី​ធ្វើ​អាហារ​ជំនួស​វិញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here