ជាទូទៅមនុស្សគ្រប់រូបត្រូវការបញ្ចេញនោមចន្លោះពី ៤ទៅ ៧ដងក្នុងមួយថ្ងៃ បន្ទាប់ពីទទួលទានទឹក២លីត្រ។ ប៉ុន្តែស្ត្រីមានផ្ទៃពោះមួយចំនួនឆ្ងល់ថា ហេតុអ្វីពួកគេនោមញឹកម៉្លេះ ជាពិសេសពេលជិតគ្រប់ខែ? តើការនោមញឹកញាប់មានគ្រោះថ្នាក់ឬទេ?
ការពិតការនោមញឹកអំឡុងពេលមានផ្ទៃពោះ ជាបាតុភូតធម្មតានោះទេ គឺដោយសារតែស្បូនរបស់អ្នកម្តាយកំពុងតែវិវត្ត។ នៅពេលស្បូនរីកលូតលាស់កាន់តែធំ វានឹងដាក់សម្ពាធលើប្លោកនោមកាន់តែខ្លាំង ដែលធ្វើឲ្យតម្រងនោមរួមតូច ហើយទឹកនោមនឹងឆាប់ពេញ។ នេះជាដើមហេតុដែលធ្វើឲ្យស្ត្រីមានផ្ទៃបោះនោមញឹកជាងមនុស្សធម្មតា។
ហេតុផលមួយទៀត ស្ត្រីមានផ្ទៃពោះដែលផឹកទឹកច្រើន ក៏អាចបណ្តោលឲ្យនោមញឹកផងដែរ។ ក៏ប៉ុន្តែសម្រាប់មនុស្សទៅទូដែលនោមញឹកពាក់ អាចមានបញ្ហាមួយចំនួនដូចជា កើតជំងឺរលាកបំពង់ទឹកនោម ការទទួលទានចំណីអាហារដែលធ្វើឲ្យរលាកប្លោកនោម និងកើតជំងឺទឹកនោមផ្អែមជាដើម៕