ទារកហើមពោះ គួរធ្វើដូចម្តេចទើបបាត់?

0
1

អាការហើមពោះ គឺជារោគសញ្ញាទូទៅមួយចំពោះទារកទើបនឹងកើត រហូតដល់ធំ។ អាការហើមពោះប្រហែលមិនមែនជារោគសញ្ញាគ្រោះថ្នាក់នោះទេ​ ប៉ុន្តែវាអាចធ្វើឲ្យកូនតូចរបស់អ្នកយំដោយសារតែភាពមិនស្រួលក្នុងខ្លួន និងភាពតានតឹងក្នុងអារម្មណ៍។ របៀបអង្កេតមើលពោះរបស់ទារកហើមពោះ អ្នកអាចមើលឃើញតាមរយៈក្បាលពោះទារកឡើងបោង ឬគ្រាន់តែយកដៃស្ទាបក្បាលពោះ ឬក៏គោះតិចៗអ្នកនឹងលាន់ខ្ទរ ដោយសារតែក្នុងពោះមានសុទ្ធតែខ្យល់។

មូលហេតុអ្វីទើបធ្វើឲ្យទារកហើមពោះ?

ដំណើរការរំលាយអាហារ គឺជាមូលហេតុចម្បងនៃការហើមពោះ។ នេះដោយសារតែក្នុងរយៈពេល ៣ខែដំបូង ប្រព័ន្ធដំណើរការក្នុងរាងកាយទារកមិនទាន់មានសមត្ថភាពពេលលេញនៅឡើយ ដែលបណ្តោលឲ្យបរិមាណឧស្ម័នកើនឡើងច្រើនក្នុងក្រពះ នេះជាប្រភពនៃការហើមពោះរបស់ទារក។ មិនតែប៉ុណ្ណោះការជញ្ជក់ខ្យល់តាមរយៈការបៅដោះម្តាយ ឬដបដែលអស់ទឹកដោះគោ ក៏អាចបណ្តោលឲ្យទារកហើមពោះផងដែរ។

នៅពេលទារកហើមពោះ តើគួរធ្វើដូចម្តេច?

១.ប្រសិនបើកូនរបស់អ្នកហើមពោះ សូមព្យាយាមម៉ាស្សាក្បាលពោះពួកគេ ដោយប្រើបាតដៃសង្កត់ថ្នមៗ ហើយរុញចុះឡើងៗ។ ធ្វើបែបនេះវានឹងជួយបណ្តេញខ្យល់ចេញពីពោះទារក ហើយវាក៏អាចជួយធ្វើឲ្យពោះវៀនដំណើរការបានប្រសើរឡើងផងដែរ។

២.កាន់ជើងទារកទាំងពីរ ហើយរុញសង្កត់ទៅលើក្បាលពោះថ្នមៗ វាក៏អាចជួយបណ្តេញខ្យល់ចេញពីពោះផងដែរ។

៣.ប្រសិនបើកូនរបស់អ្នកមានអាយុលើសពី ៤ខែ អ្នកអាចប្រថ្នាំប្រឆាំងនឹងបញ្ហារំលាយអាហារបាន។ ប៉ុន្តែការប្រើប្រាស់ថ្នាំ ត្រូវតែធ្វើតាមវេជ្ចបញ្ជាររបស់គ្រូពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here