ត្រូវចាំ! បើមិនឲ្យកូនមានបញ្ហា ឬស្លាប់តាំងពីនៅក្នុងផ្ទៃ កុំជក់បារី

0
1

ផ្សែងពុលចេញពីបារីជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទាំងអ្នកជក់ និងអ្នកដែលនៅក្បែរខ្លួន។ សូម្បីតែកូននៅក្នុងពោះក៏មានផលប៉ះពាល់ដែរ ជាពិសេសប្រសិនបើអ្នកម្តាយជក់បារីអំឡុងពេលមានផ្ទៃពោះ។

ការស្លាប់បាត់បង់ជីវិតស្រួចស្រាវចំពោះទារកមិនទាន់កើត មិនទាន់ត្រូវបានគេដឹងពីមូលហេតុពិតប្រាដកឡើយ។ ប៉ុន្តែជារឿយៗវាត្រូវបានគេរកឃើញចំពោះកុមារទើបតែកើត រហូតលដល់អាយុ១ឆ្នាំ ក្នុងករណីខ្លះកុមារដែលមានសុខភាពល្អក៏អាចទទួលរងពីការបាត់បង់ឈាមផងដែរ។ អត្រាគ្រោះថ្នាក់ចំពោះកុមារដែលវិវត្តទៅរកមរណភាពគឺ៖ នៅពេលកើតមកខួរក្បាលទារកមិនអាចគ្រប់គ្រងការដកដង្ហើម និងការគេងមិនដំណើរការ។ លើសពីនេះទារកអាចមានទម្ងន់ទាប ទារកកើតមិនគ្រប់ខែ បេះដូងដំណើរការមិនល្អ ឬប៉ះពាល់ដល់ការលូតលាស់នៃរាងកាយផ្សេងៗ។

វេជ្ជសាស្ត្រជឿថា ប្រសិនបើអ្នកម្តាយជក់បារីអំឡុងពេលតាំងគភ៌ ទោះបីជាជក់តែមួយថ្ងៃក៏ដោយ វាអាចធ្វើឲ្យកូនរបស់អ្នកងាយនឹងស្លាប់ដោយសារជំងឺមរភាពក្រោយឆ្លងទន្លេ ហើយប្រសិនបើអ្នកជក់បារីកានតែច្រើន គ្រោះថ្នាក់ដែលបណ្តោលឲ្យកម្រិតអុកស៊ីសែននៅក្នុងឈាមធ្លាក់ចុះ ដូច្នេះអាចបណ្តោលឲ្យខួរក្បាលទារកខ្វះអុកស៊ីសែន និងមិនអាចអភិវឌ្ឍបានពេញលេញ។ លើសពីនេះ បារីក៏មានផ្ទុកសារធាតុម្យ៉ាងហៅថា នីកូទីន ដែលអាចបណ្តោលឲ្យមានភាពមិនប្រក្រតីចំពោះខួរក្បាល។

អាស្រ័យហេតុនេះ អ្នកអ្នកម្តាយគួរតែតមបារីឲ្យបានអំឡុងពេលតាំងគភ៌ សូម្បីតែអ្នកជក់បារីក៏មិនត្រូវទៅក្បែរគេដែរ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here