សព្វថ្ងៃនេះ មនុស្សជាច្រើនញៀននឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ញៀននឹងហ្គេម រួមទាំងញៀននឹងកម្មវិធីផ្សេងៗ តាមរយៈទូរស័ព្ទចល័ត ឬស្មាតហ្វូន។ ប៉ុន្តែក្រោយក្លាយជាម្តាយគេហើយ អ្នកត្រូវគិតឡើងវិញចំពោះសុវត្ថិភាពកូននៅក្នុងផ្ទៃ ព្រោះការលេងទូស័ព្ទអាចនាំឲ្យពួកគេមានគ្រោះថ្នាក់បាន។
ជាការពិត នៅពេលដែលអ្នកប្រើស្មាតហ្មូនក្នុងទម្រងណាមួយក៏ដោយ វានឹងមានកាំរស្មីដែលយើងមិនអាចមើលឃើញផ្ទាល់ដោយភ្នែកបានទេ។ គេហៅថា វិទ្យុសកម្មមីក្រូវ៉េ ឬរលកអេឡិចត្រូម៉ាញ៉េទិក តាមរយៈរលកប្រភេទនេះអាចបំផ្លាញកោសិកាប្រសាទ និងកោសិកាអំប្រ៊ីយ៉ុងក្នុងស្បូនយ៉ាងងាយ ហើយប្រសិនបើអ្នកលេងទូរស័ព្ទច្រើនពេកជាប្រចាំ វាអាចបណ្តោលភ្នែកទារកវិវត្តទៅជាឡើងបាយ។ លើសពីនេះកូនកើតមកនឹងខ្សោយការផ្ចង់អារម្មណ៍ កង្វះការវិវឌ្ឍន៍នៅពេលក្រោយ ហើយអ្នកម្តាយក៏ត្រូវប្រឈមនឹងជំងឺមហារីក ឬដុំសាច់ខួរក្បាលផងដែរ។
ដូច្នេះដើម្បីគេចចេញពីបញ្ហា ស្ត្រីមានផ្ទៃពោះគួរតែកាត់បន្ថយការលេងទូរស័ព្ទ ហើយពេលនិយាយគួរតែប្រើកាស ឬបើកសំលេងលឺ ប្រសើរជាងការនិយាយផ្ទាល់ត្រចៀក។ សូម្បីតែកូនរបស់ក៏មិនត្រូវឲ្យលេងទូរស័ព្ទដែរ រហូតទាល់តែពួកគេមានអាយុ ៩ឆ្នាំ ព្រោះចាប់ពីកំណើតរហូតដល់អាយុ ៩ឆ្នាំ ក្មេងមានការវិវឌ្ឍន៍ផ្នែកសរសៃប្រសាទ និងខួរក្បាលនៅតែមិនទាន់ពេលលេញនៅឡើយ។
ដូច្នេះដើម្បីឲ្យកូនកើតមកមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត អំឡុងមានផ្ទៃពោះអ្នកម្តាយគ្រប់រូប គួរតែជៀសវាងការលេងទូរស័ព្ទ៕