តើស្ត្រីមានផ្ទៃពោះអាចផឹកភេសជ្ជៈប៉ូវកម្លាំងបានទេ?

0
1

ភេសជ្ជៈប៉ូវកម្លាំង ត្រូវបានផលិតឡើងដើម្បីជំនួយដល់ថាមពលភ្លាមៗ សម្រាប់អ្នកដែលធ្វើការហេវហត់។ ប៉ុន្តែសម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះវិញ តើអាចផឹកបានទេ? ខាងក្រោមនេះ គឺជាមូលហេតុដែលស្ត្រីមានផ្ទៃពោះពុំគួរផឹកភេសជ្ជៈប៉ូវកម្លាំង។

១.នៅក្នុងភេសជ្ជៈប៉ូវកម្លាំងមានជាតិគីមីបន្ថែមរសជាតិ

មានបរិមាណបន្ថែមពណ៌ បន្ថែមរសជាតិ និងការអភិរក្សក៏ដូចជាជាតិស្ករផងដែរ។ ដូច្នេះ ប្រសិនបើអ្នកម្តាយផឹកភេសជ្ជៈប៉ូវកម្លាំងអំឡុងពេលនេះ ពួកគេអាចប្រឈមនឹងការធាត់ កើតជំងឺទឹកនោមផ្អែម និងងាយពុកធ្មេញពេលមានផ្ទៃពោះ។ ដោយសារតែមានការផ្លាស់ប្តូរកម្រិតអ័រម៉ូនក្នុងរាងកាយ បណ្តោលឲ្យមានហានិភ័យនៃជំងឺផ្សេងៗ ជាងមនុស្សធម្មតាដែលមិនមានផ្ទៃពោះ។

២.ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកជាតិកាហ្វេអ៊ីនមួយចំនួន

បើអ្នកម្តាយញៀននឹងភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីន វានឹងធ្វើឲ្យបេះដូងលោតលឿន ធ្វើឲ្យគេងមិនលក់ និងធ្វើឲ្យទារកមិនលូតលាស់ពេញលេញ។ ទីបំផុតវាមានគ្រោះថ្នាក់ទាំងម្តាយ និងកូន។

៣.គ្រោះថ្នាក់នៃអាស៊ីតកាបូន ធ្វើឲ្យខូចធ្មេញ និងឆ្អឹង

ទឹកអាស៊ីតប្រភេទនេះ មិនត្រឹមតែធ្វើខូចឆ្អឹង និងធ្មេញប៉ុណ្ណោះទេ​ វាក៏អាចបង្កគ្រោះថ្នាក់ចំពោះរាងកាយអ្នកម្តាយផងដែរ។ ចំពោះទារកមិនទាន់កើត ក៏មានឱកាសនៃការខ្វះជាតិកាល់ស្យូម និងកើតជំងឺពុកឆ្អឹងដូចគ្នា។

តើធ្វើដូចម្តេចដើម្បីដោះស្រាយចំពោះអ្នកម្តាយដែលញៀននឹងភេសជ្ជៈប៉ូវកម្លាំង?

ជាតិផ្អែម នៅក្នុងភេសជ្ជៈប៉ូវកម្លាំងអាចធ្វើឲ្យយើងមានអារម្មណ៍ចូលចិត្ត ប៉ុន្តែនៅពេលក្លាយជាម្តាយរបស់គេ អ្នកត្រូវកាត់បន្ថយបន្តិចម្តងៗ រហូតទាល់តែផ្តាច់បានទាំងស្រុង ឬអ្នកមិនត្រូវផឹកលើសពី ២កែវក្នុងមួយថ្ងៃឡើយ។

ការផ្អាកផឹកភេសជ្ជៈប៉ូវកម្លាំងអំឡុងពេលមានផ្ទៃពោះ អាចបញ្ជៀសឥទ្ធិពលអាក្រក់នានា និងជួយឲ្យកូនមានសុខភាពល្អនៅពេលកើតមក។ ដូច្នេះអ្នកម្តាយដែលញៀននឹងភេសជ្ជៈប៉ូវកម្លាំង ត្រូវព្យាយាមកាត់បន្ថយ ឬផ្អាកឲ្យបាន ទោះមានអារម្មណ៍ពិបាកទ្រាំងយ៉ាងណាក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here