ចង់ឲ្យកូនលូតកម្ពស់មិនចាញ់គេ អ្នកម៉ាក់គួរដឹងរឿងទាំងនេះ

0
1

ការលូតកម្ពស់របស់ទារកត្រូវបានគេបែងចែកជាពីរដំណាក់កាល គឺនៅពេលក្មេងមានអាយុ ២ទៅ៣ឆ្នាំ និងពេលពេញវ័យ។ នៅពេលនេះអ្នកម្តាយគួរតែយកចិត្តទុកដាក់បំផុតចំពោះអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណ។

តាមពិតទៅដើម្បីឲ្យកូនលូតកម្ពស់បានល្អ អ្នកម្តាយត្រូវចាប់ផ្តើមយកចិត្តទុកដាក់តាំងពីពេលមានផ្ទៃពោះមកម្ល៉េះ មានន័យថា អ្នកម្តាយត្រូវទទួលទានរបបអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន D វីតាមីន K2 ស័ង្កសី ប្រូតេអ៊ីន… ព្រោះវាត្រូវបានគេចាត់ទុកជាមធ្យាបាយដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍកម្ពស់។

នៅពេលទារកកើតមកពួកកគេត្រូវការគេងឲ្យបានគ្រប់គ្រាន់ ជាពិសេសចាប់ពីម៉ោង ១០យប់ ដល់ ២ទៀបភ្លឺ។ វាជាពេវេលាសំខាន់បំផុត ដែលអ័រម៉ូនលូតលាស់ ដូច្នេះអំឡុងពេលនេះទារកគួរតែត្រូវគេងឲ្យបានស្កប់ស្កល់។

ចំពោះការធ្វើលំហាត់ប្រាណក៏មានសារៈសំខាន់ដែរ ព្រោះវាជាចំណែកមួយដែលអាចជួយជំរុញដល់ការអភិវឌ្ឍគ្រោងឆ្អឹងចាប់ពី ២៥ទៅ ៣០ភាគរយ។ ប៉ុន្តែការធ្វើលំហាត់ប្រាណនេះ ផ្តោតសំខាន់ចំពោះកុមារនៅពេលពួកគេពេញវ័យ។

ក្រៅពីនេះអ្នកត្រូវហាមឃាត់កុំឲ្យកុមារទទួលទានភេសជ្ជៈដែលមានជាតិផ្អែម កាហ្វេ គ្រឿងស្រវឹង បារី… ព្រោះរបស់ទាំងនេះអាចកាត់បន្ថយកំហាប់កាល់ស្យូម វីតាមីន D នៅក្នុងឈាម។ ការបាត់បង់ជាតិកាល់ស្យូមតាមរយៈតម្រងនោម ក៏ជាគ្រោះថ្នាក់ដល់សុខភាពឆ្អឹងផងដែរ។

ប៉ុន្តែតើត្រូវធ្វើដូចម្តេចទើបដឹងថា កូនរបស់អ្នកទួលសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទៅ? វិធីល្អបំផុត គឺយកកូនទៅពិនិត្យ និងទទួលយលដំបូលន្មានល្អៗពីគ្រូពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here