អាហារ៣មុខ ជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យខ្លាំង មិនងាយឈឺពេលមានផ្ទៃពោះ

0
1

ជឿឬមិនជឿ អាហារដែលអ្នកញ៉ាំរាល់ថ្ងៃ អាចប៉ះពាល់ដល់ភាពស៊ាំ? ប្រសិនបើអ្នកចង់ពង្រឹងប្រព័ន្ធភាពស៊ាំអំឡុងពេលមានផ្ទៃពោះ តើគួរជ្រើសរើសអាហារបែបណា? ថ្ងៃនេះ Baby And Mom សូមធ្វើការបង្ហាញអាហារមួយចំនួនដែលអាចជួយបង្កើតភាពស៊ាំស្ត្រីមានផ្ទៃពោះឲ្យរឹងមាំ។

ទឹកដោះគោជូរ៖ ក្រុមអ្នកស្រាវជ្រាវជឿថា រសជាតិធម្មជាតិនៃទឹកដោះគោជូរ អាចជួយកាត់បន្ថយរោគសញ្ញាផ្តាសាយ និងអាឡែកស៊ីសម្រាប់អ្នកម្តាយក្នុងពេលមានផ្ទៃពោះ។ ព្រោះនៅក្នុងទឹកដោះគោជូរ មានសារធាតុម្យ៉ាងដែលគេហៅថា Probiotics Lactobacillus និង bifidobacteria សារធាតុនេះនឹងជំរុញការផលិតកោសិកាឈាមស។ នោះហើយជាមូលហេតុដែលធ្វើឲ្យវាមានសមត្ថភាពអាចជួយការពារប្រឆាំងនឹងមេរោគ និងបាក់តេរីនៅក្នុងខ្លួន។

ក្រូចពណ៌លឿង៖ ក្រូចមួយប្រភេទនេះសម្បូរទៅដោយវីតាមីន C ដែលអាចជួយបង្កើតភាពស៊ាំក្នុងរាងកាយឲ្យមានភាពរឹងមាំ។ ប្រសិនបើអ្នកម្តាយមានជំងឺផ្តាសាយ ហើយចង់កម្ចាត់វាចេញឲ្យឆាប់រហ័ស គួរតែទទួលទានទឹកក្រូច ឬបរិភោគផ្លែស្រស់ៗ។

ខ្ទឹមស៖ គ្រឿងទេស​ប្រចាំផ្ទះបាយមួយប្រភេទនេះ មិនត្រឹមតែបង្កើតក្លិនឈ្ញុយដល់មុខម្ហូបនោះទេ វាក៏អាចកាត់បន្ថយស្លេស និងប្រឆាំងការរលាកបំពង់កផងដែរ។ វិធីប្រើប្រាស់ គ្រាន់តែបន្ថែមខ្លឹមសទៅក្នុងអាហារ ឬញ៉ាំឆៅ ១ទៅ២ដងក្នុងមួយថ្ងៃជាការស្រេច។

ក្រៅពីអាហារទាំងបីយ៉ាងខាងលើនេះ ការទទួលទានទឹកក្តៅឧណ្ឌៗឲ្យបានញឹកញាប់ក៏អាចជួយកាតបន្ថយរោគសញ្ញានៃជំងឺផ្តាសាយផងដែរ  ជាពិសេសក្នុងរដូវត្រជាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here