សម្រាប់មនុស្សទូទៅត្រូវការទទួលទានទឹកចន្លោះពី ៦ទៅ៧កែវក្នុងមួយថ្ងៃ ប៉ុន្តែពេលមានផ្ទៃពោះមិនដូចគ្នានោះទេ ព្រោះមានភាវៈមួយទៀតដែលកំពុងតែចាប់កំណើត ហើយតម្រូវការទឹកក៏កាន់តែច្រើនដែរ។
ពេលមានផ្ទៃពោះអ្នកម្តាយងាយនឹងស្រេកទឹកណាស់ រាងកាយមានអារម្មណ៍ក្តៅ និងហត់នឿយដោយសារតែទារកកំពុងតែបូមឈាម និងសារធាតុចិញ្ចឹមផ្សេងៗដើម្បីលូតលាស់។ ដូច្នេះ អ្នកម្តាយត្រូវទទួលទានទឹកឲ្យបានច្រើន ដើម្បីសម្រួលឲ្យសីតុណ្ហភាពក្នុងរាងកាយមានសភាពធម្មតា ហើយមិនក្តៅពេក។
តើពេលមានផ្ទៃពោះ អ្នកម្តាយគួរផឹកទឹកកម្រិតណាក្នុងមួយថ្ងៃ? ការសិក្សាបានណែនាំថា យ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើមានអាកាសធាតុក្តៅត្រូវទទួលទានទឹកឲ្យបានច្រើនជាងនេះ។ ឬអ្នកអាចទទួលទានទឹកផ្លែឈើ ទឹកក្រូចឆ្មារ ឬទឹកខ្ញី ដើម្បីបំបាត់ភាពស្រេកទឹក និងជំនួយដល់សុខភាពផងដែរ។
តើស្ត្រីមានផ្ទៃពោះគួរទទួលទានទឹកត្រជាក់ ឬទឹកក្តៅ?
ជាការពិតណាស់ អំឡុងពេលមានផ្ទៃពោះ ស្ត្រីអាចការផឹកទឹកត្រជាក់បាន ប៉ុន្តែវាមិនត្រូវបានណែនាំឲ្យទទួលទានញឹកញាប់ទេ។ ផ្ទុយទៅវិញការទទួលទានទឹកក្តៅ គឺល្អសម្រាប់ទារកមិនទាន់កើត ព្រោះទឹកក្តៅអាចធ្វើឲ្យសរសៃឈាមរីកធំ និងចិញ្ចឹមទារកបានល្អប្រសើរ។ ដូច្នេះអ្នកម្តាយគួរទទួលទានទឹកក្តៅឧណ្ឌៗ រាល់មុនពេលចូលគេង និងនៅពេលភ្ញាក់ពីគេង។
គុណសម្បត្តិនៃការទទួលទានទឹក
១.ល្អសម្រាប់ការផ្តល់សារធាតុចិញ្ចឹមដល់ទារក បង្កើនឱកាសនៃការផ្តល់កំណើតដល់ទារកដែលមានសុវត្ថិភាព និងសុខភាពល្អ។
២.ជួយកាត់បន្ថយកម្តៅក្នុងខ្លួនអ្នកម្តាយមានផ្ទៃពោះ ធ្វើឲ្យស្បែករលោងស្អត មិនបែកស្រកា។
៣.ការពារផលវិបាកដែលអាចកើតមានក្នុងពេលមានផ្ទៃពោះ ដូចជាការឈឺចាប់ រមួលក្រពើ។
ប្រសិនបើខ្វះជាតិទឹក អ្នកអាចសង្កេតមើលតាមរយៈបបូរមាត់មានភាពស្ងួត នោមតិច ទឹកនោមមានពណ៌ក្រហម ឬមានការឈឺចាប់ ហើយក្នុងករណីខ្លះអាចកើតមានបញ្ហាស្បែកស្ងួត ចង្អោរ វិលមុខញឹកញាប់ ដួលសន្លប់ មានអារម្មណ៍ក្តៅក្នុង៕