ទោះចូលចិត្តយ៉ាងណាក៏ដោយ ពេលមានផ្ទៃពោះកុំញ៉ាំត្រីសមុទ្រទាំងនេះ

0
1

អំឡុងពេលមានផ្ទៃពោះ រឿងសំខាន់បំផុតដែលអ្នកម្តាយត្រូវដឹង គឺការជ្រើសរើសអាហារដែលមានសុវត្ថិភាពមកទទួលទាន។ អ្នកជំនាញបានលើកឡើងថា ត្រីគឺជាអាហារដ៏ល្អបំផុតសម្រាប់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ប៉ុន្តែត្រីមួយចំនួន​មានផ្ទុកជាតិបារ៉តខ្ពស់ អាចបង្កគ្រោះថ្នាក់ទៅវិញ។

នៅពេលដែលអ្នកម្តាយទទួលទានត្រីដែលមានជាតិបារ៉តខ្ពស់ មិនត្រឹមតែខ្លួនឯងនោះទេដែលមានគ្រោះថ្នាក់ សូម្បីតែទារកក្នុងផ្ទៃក៏មានគ្រោះថ្នាក់ដែរ។ ដោយសារតែជាតិបារ៉តទាំងនោះបានជ្រាបចូលទៅកាន់ទារកតាមរយៈសុក ហើយអាចបំផ្លាញមេតាប៉ូលិស ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក។ លើសពីនេះវាអាចបណ្តោលឲ្យមានបញ្ហាចក្ខុវិស័យ និងប៉ះពាល់ដល់ការប្រើប្រាស់ភាសារផងដែរ។

ដើម្បីជៀសវាងបញ្ហាអស់ទាំងនេះ ពេលមានផ្ទៃពោះអ្នកម្តាយគ្រប់រូបគួរតែឈប់ទទួលទានត្រីសមុត្រមួយចំនួនដូចជា៖ ត្រីឆ្លាម, ត្រី Bigeye tuna,  ត្រី Swordfish, ត្រី Orange roughy, ត្រី Marlin, ត្រី King mackerel និងត្រី Tilefish។

ផ្ទុយទៅវិញត្រីដែលអ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះទទួលទាន គឺត្រីសាឌីន​ត្រីធូណា ត្រីសាម៉ុន…ព្រោះវាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រយោជន៍បំផុតសម្រាប់ការអភិវឌ្ឍខួរក្បាល និងរាងកាយទារក៕

LEAVE A REPLY

Please enter your comment!
Please enter your name here