តើអាការៈចាញ់កូនគឺជាអ្វី? តាមពិតវាគឺជាសញ្ញាដំបូងនៃការមានផ្ទៃពោះ ប៉ុន្តែស្ត្រីគ្រប់រូបមិនចង់ជួបប្រទះឡើយ ព្រោះវាធ្វើឲ្យពិបាកទ្រាំងខ្លាំងណាស់។
តាមស្ថិតិបានបង្ហាញា មានស្ត្រីប្រហែលជា ៥០ភាគរយដែររងផលប៉ះពាល់ដោយការចង្អោរ ហើយមានស្ត្រីខ្លះមានអាការៈធ្ងន់ធ្ងរ រហូតបាត់បង់ជាតិទឹក និងសារធាតុរ៉ែច្រើននៅក្នុងខ្លួន ដែលត្រូវការជំនួយពីវេជ្ជសាស្ត្រ។
តើរោគសញ្ញាចាញ់កូនមានអ្វីខ្លះ? មិនទាន់មាននរណាម្នាក់អាចពន្យល់ពីមូលហេតុពិតប្រាដកនៃការចាញ់កូនពេលព្រឹកបានទេ ប៉ុន្តែតាមវិទ្យាសាស្ត្របង្ហាញថា វាបណ្តោលមកពីការកើនឡើងនៃអ័រម៉ូន estrogen ឬអាចបណ្តោលមកពីកង្វះសារធាតុចិញ្ចឹមជាក់កាល់អំឡុងពេលមានផ្ទៃពោះ ឬក៏អាចមកពីប្រព័ន្ធរំលាយអាហារជាដើម។
ដូច្នេះដើម្បីជៀសវាងការចាញ់កូនកាន់តែធ្ងន់ធ្ងរ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងធ្វើរឿង៣ចំណុចនេះ៖
១.ញ៉ាំអាហារសម្បូរខ្លាញ់
ការទទួលទានអាហារដែលសម្បូរខ្លាញ់ច្រើន ឬអាហារដែលមានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើនពេក មិនត្រឹមតែអាចប៉ះពាល់ដល់ការមានផ្ទៃពោះនោះទេ វាក៏បណ្តោលឲ្យកើតមានក្អួតចង្អោរនៅពេលព្រឹកមាន់តែខ្លាំងផងដែរ។ ហេតុនេះអ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះកាត់បន្ថយ ឬជៀសវាងអាហារដែលមានខ្លាញ់ច្រើនតែម្តង។
២.កើតស្ត្រេសច្រើន
ស្ត្រេស គឺជាបញ្ហាមួយដែលតែងតែកើតឡើងចំពោះស្ត្រីមានផ្ទៃពោះជាច្រើន ហើយប្រសិនបើពួកគេបណ្តោលទុកយូរអាចនាំឲ្យមានផលប៉ះពាល់ដល់សុខភាពជាពុំខាន សូម្បីតែការចាញ់កូនក៏កើតមានកាន់តែខ្លាំងដែរ។
ដើម្បីកាត់បន្ថយបញ្ហាស្ត្រេស ស្ត្រីមានផ្ទៃពោះគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើរឿងដែលសប្បាយៗជាប្រចាំ។
៣.ចូលចិត្តទុកពោះឲ្យនៅទទេ
ទម្លាប់បណ្តោលឲ្យពោះនៅទទេ អាចបណ្តោលឲ្យកើតមានបញ្ហាក្រពះ ហើយវាជាបុព្វហេតុចម្បងដែលបណ្តោលឲ្យអ្នកម្តាយងាយនឹងក្អួតចង្អោរនៅពេលព្រឹក។ យកល្អអ្នកម្តាយគួរតែព្យាយាមញ៉ាំអាហារតិចៗឲ្យបានច្រើនដង ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមិនទុកក្រពះឲ្យនៅទទេ។
ក្រៅពីជៀសវាងរឿងទាំង៣ចំណុចនេះហើយ អ្នកម្តាយគួរតែព្យាយាមទទួលទានតែខ្ញីជាប្រចាំ ដើម្បីកាត់បន្ថយអាការៈចាញ់កូននៅពេលព្រឹក៕