អ្នកម្តាយថ្មោងថ្មីភាគច្រើននៅមិនទាន់ដឹងថា សារធាតុចិញ្ចឹមពិតជាចាំបាច់ក្នុងការស្តាររាងកាយឲ្យឆាប់ល្អប្រសើរឡើងវិញ និងបង្កើនគុណភាពទឹកដោះសម្រាប់កូននោះទេ។ ថ្ងៃនេះយើងនេះបង្ហាញពី អាហារបែបណាដែលអ្នកម្តាយគួរទទួលទានប្រចាំថ្ងៃ ដើម្បីថែបំប៉នរាងកាយឲ្យឆាប់មានសុខភាពល្អឡើងវិញ។
១.ទទួលទានទឹកឲ្យបានច្រើន ព្រោះវាអាចជួយរក្សាកម្រិតថាមពល ការពារការទល់លាមក និងជួយផលិតទឹកដោះផងដែរ។
២.ព្យាយាមទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ ដើម្បីកាត់បន្ថយការទល់លាមក ឬភាពឈឺចាប់ ជាពិសេសប្រសិនបើអ្នកមានជំងឺឬសដូងបាត។
៣.ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើនដូចជា សាច់ ផលិតផលទឹកដោះគោ សណ្តែក និងគ្រាប់ធញ្ញជាតិ។
៤.អាហារដូចជាទឹកដោះគោ ស្ពៃខ្មៅ ផ្តាខាត់ណាពណ៌ខៀវ និងគ្រាប់អាល់ម៉ុង សម្បូរជាតិកាល់ស្យូម ដែលអាចជួយដល់មុខងារសរសៃប្រសាទ កំណកឈាម និងដង់ស៊ីតេស៊ីឆ្អឹង។
៥.បរិភាគអាហារដែលមានជាតិដែកខ្ពស់ដូចជា សាច់ក្រហម សណ្តែក ស៊ុត ស្លឹកបន្លែបៃតង ផ្លែឈើស្ងួត និងធញ្ញជាតិ។
៦.បរិភោគអាហារដែលមានវីតាមីន C ខ្ពស់ដូចជា ក្រូច ស្ត្រប៊ឺរី បន្លែស្លឹកបៃតង និងដំឡូងជ្វា។ អាហារទាំងនេះនឹងជួយផ្តល់ថាមពលដល់រាងកាយ ព្រមទាំងបង្កើនប្រព័ន្ធភាពស៊ាំឲ្យខ្លាំងក្លាយ។
៧.អាហារដូចជា សាច់គោ សណ្តែកដី ស្រូវសាលី គ្រាប់ល្ពៅ និងគ្រាប់ល្ង មានផ្ទុកស័ង្កសីខ្ពស់ ដែលអាចជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ បង្កើនការផលិតកោសិកាសម្រាប់ព្យាបាលរបួស និងជួសជុលជាលិកាដែលខូចខាត។
ទន្ទឹមនឹងនេះផងដែរការសម្រាកបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណ ក៏អាចជួយឲ្យរាងកាយឆាប់ជាសះស្បើយក្រោយពេលសម្រាលផងដែរ៕