ក្អកត្រូវបានគេចាត់ទុកជាជំងឺទូទៅមួយសម្រាប់កុមារ តែទោះជាយ៉ាងណាឪពុកម្តាយភាគច្រើនមិនទាន់បានដឹងច្បាស់អំពីមូលហេតុនៃការក្អក និងវិធីដោះស្រាយនៅឡើយទេ។ ការក្អក ជារោគសញ្ញាដំបូងនៃជំងឺផ្លូវដង្ហើម ដែលអាចបណ្តោលមកពីការឆ្លងមេរោគលើផ្លូវដង្ហើម សួត បញ្ហាអាឡែកស៊ី ហើយសូម្បីតែជំងឺបេះដូង ក៏ក្អកដែរ។
ការក្អករបស់កុមារ អាចធ្វើឲ្យឪពុកម្តាយមានការព្រួយបារម្ភជាខ្លាំង និងមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ ប៉ុន្តែអ្នកជំនាញបានបង្ហាញថា មិនត្រូវទុកកូនចោល ឬព្យាយាមព្យាបាលដោយខ្លួនឯងនៅផ្ទះយូរពេកនោះទេ បើឃើញសញ្ញាមិនស្រួលដូចខាងក្រោមត្រូវនាំកូនទៅមន្ទីរពេទ្យភ្លាម។
សញ្ញាធ្ងន់ធ្ងរ៖
-ក្អក អមទៅដោយសញ្ញាពិបាកដកដង្ហើម ឬការដកដង្ហើមលឿនជាងធម្មតា
-ក្អកមានស្លេស ឬក្អកមានក្លិនមិនល្អ
-ក្អកមានសំលេង (ក្អកមាន់)
សញ្ញាគ្រោះថ្នាក់៖
-ក្អក ហើយមានអាការៈហត់ ងងុយគេង មិនព្រមញ៉ាំ ឬផឹក
ក្នុងរកណដែលកូនរបស់អ្នកមិនមានរោគសញ្ញាដូចខាងលើ គឺអាចមើលថែទាំងនៅផ្ទះដោយខ្លួនឯងបាន ក៏ប៉ុន្តែប្រសិនបើរយៈពេល៧ថ្ងៃហើយកូននៅតែមិនធូរស្រាលត្រូវបញាប់បញ្ចូនកូនទៅមន្ទីរពេទ្យភ្លាម៕