បញ្ហារលូតកូនតែងតែកើតមាននៅត្រីមាសទី១ ដោយសារតែការផ្សាំរបស់ទារកមិនទាន់ពេញលេញ។ ប៉ុន្តែអ្នកអាចបញ្ជៀសបញ្ហារលូតកូននៅត្រីមាសទី១នេះបាន ដោយហាមធ្វើរឿងទាំងអស់នេះ។
កុំបរិភោគឈីស
ឈឺសពណ៌ស គឺជាអាហារមានគ្រោះថ្នាក់សម្រាប់ស្ត្រីដែលកំពុងពពោះនៅត្រីមាសទី១។ វាអាចបណ្តោលឲ្យមានការពុលអាហារធ្ងន់ធ្ងរ និងនាំឲ្យមានការលូតកូនដោយឯកឯង ហេតុនេះសូមកុំបរិភោគឲ្យសោះ។
កុំធ្វើដំណើរ
ការធ្វើដំណើរទៅណាមកណាឆ្ងាយក្នុងអំឡុងពេលត្រីមាសទី១ មិនមែនជារឿងសុវត្ថិភាពនោះទេ ជាពិសេសការជិះកង់ ឬម៉ូតូ ព្រោះភាពរលាក់អាចបណ្តោលឲ្យកូនរលូតបាន។
កុំទទួលទានអាហារដែលមានផ្ទុកសារធាតុគីមីមិនឲ្យឆាប់ខូច
គ្រប់ប្រភេទអាហារដែលមានផ្ទុកសារធាតុគីមីមិនឲ្យឆាប់ខូច រាប់បញ្ចូលទាំងសាច់ក្រកហតដក ក្រហិត… អាចជាមូលហេតុនៃការរលូតកូន។ យកល្អអ្នកគួរតែជ្រើសអាហារស្រស់ៗមកចម្អិនទទួលទាន ឬទឹកផ្លែឈើថ្មីៗ ប្រសើរជាង។
កុំទទួលទានកាហ្វេអ៊ីន
ក្នុងត្រីមាសទី១ ហាមទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក ព្រោះវាអាចបង្កឲ្យមានការរលូតបាន។ បើអ្នកអត់មិនបាន អាចកំណត់ត្រឹម ១០០ក្រាមក្នុងមួយថ្ងៃ ប៉ុន្តែកុំញឹកញាប់ពេក។
កុំបណ្តោលឲ្យមានបញ្ហាស្ត្រេសខ្លាំងពេក
នៅពេលអ្នកធុញថប់ អ័រម៉ូនមួយដែលគេហៅថា cortisol ត្រូវបានផលិតឡើងនៅក្នុងរាងកាយ។ អ័រម៉ូនស្ត្រេសនេះអាចចាប់ផ្តើមកន្ត្រាក់ស្បូន និងរុញច្រានទារកចេញមកក្រៅ។ ដូច្នេះ សូមព្យាយាមធ្វើអ្វីដែលសប្បាយៗ ដើម្បីកុំឲ្យមានបញ្ហាស្ត្រេសជ្រៀតចូលក្នុងជីវិតរបស់អ្នកបានឲ្យសោះ។
ទាំងនេះ គឺជាវិធីងាយៗ ប៉ុន្តែវាមានប្រសិទ្ធិភាពក្នុងការបញ្ជៀសបញ្ហារលូតកូននៅត្រីមាសទី១នេះ ឬក៏អត់ វាអាស្រ័យទៅលើខ្លួនរបស់អ្នកផ្ទាល់ ថាអាចធ្វើបានឬអត់៕