អាហារ៥ប្រភេទ មួយណាក៏សំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះដែរ

0
2

នៅពេលមានផ្ទៃពោះ រាងកាយស្ត្រីចាប់ផ្តើមទាមទារអាហារច្រើនជាងមុន ដើម្បីបំពេញតម្រូវការទារកដែលកំពុងតែលូតលាស់។ ហេតុនេះដើម្បីជួយជំរុញឲ្យទារកមានការលូតលាស់បានល្អ អ្នកម្តាយមិនគួរញ៉ាំតែអាហារណាដែលខ្លួនចូលចិត្តនោះទេ គឺត្រូវជ្រើសអាហារដែលសម្បូរសារធាតុចិញ្ចឹម និងសារធាតុរ៉ែសំខាន់ៗ ទើបល្អសម្រាប់កូន។

ខាងក្រោមនេះ គឺជាអាហារល្អៗ៥ប្រភេទ ដែលអ្នកម្តាយគួរទទួលទានជាប្រចាំអំឡុងពេលមានផ្ទៃពោះ៖

បន្លែ ផ្លែឈើ

បន្លែ ផ្លែឈើស្រស់ៗ គឺជាអាហារដែលចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។ ជាពិសេស ដំឡូងជ្វា ការ៉ុត ចេក ផ្លែបឺរ ខាត់ណាផ្តាពណ៌ខៀវ ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម និងអាស៊ីតហ្វូលិក ដែលរាងកាយស្ត្រីមានផ្ទៃពោះត្រូវការខ្វះមិនបាន។

ទឹក

ទឹក គឺជាសារធាតុរាវដែលស្ត្រីមានផ្ទៃពោះគួរទទួលទានឲ្យបានច្រើន។ ដោយសារតែពេលមានផ្ទពោះបរិមាណឈាមរបស់ស្ត្រីនឹងកើនឡើងដល់ ១,៥លីត្រ។ ដូច្នេះទឹកអាចធ្វើឲ្យដំណើរការឈាមរត់បានល្អ និងជួយរក្សាសារធាតុចិញ្ចឹម ព្រមទាំងវីតាមីនដែលត្រូវបញ្ចូនទៅកាន់ទារកបានយ៉ាងល្អ។

សណ្តែកគ្រប់ប្រភេទ

ត្រកូលសណ្តែកគ្រប់ប្រភេទ មានផ្ទុកជាតិសរសៃ ប្រូតេអ៊ីន និងជាតិដែក ងាយរលាយ ដែលរាងកាយស្ត្រីមានផ្ទៃពោះអាចស្រូបយកបានយ៉ាងស្រួល។ លើសពីនេះជាតិកាល់ស្យូមរបស់អ្នក អាចជួយពង្រឹងឆ្អឹង និងម្តាយ រួមទាំងទារកក្នុងផ្ទៃឲ្យរឹងមាំល្អ។

គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ សម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ វីតាមីនE និងខ្លាញ់មានសុខភាពល្អ ដែលជាអាហារសម្រន់ដ៏ល្អសម្រាប់ពេលមានផ្ទៃពោះ។ គ្រាប់ធញ្ញជាតិទាំងនោះរួមមាន វ៉ាល់ណាត់ អាល់ម៉ុន សណ្តែកដី និងគ្រាប់ស្វាយចន្ទី ជាដើម។

ទឹកក្រូចពណ៌លឿង

ទឹកក្រូចពណ៌លឿង មានផ្ទុកសារធាតុផូស្វ័រ ប៉ូតាស្យូម និងវីតាមីនC ដែលមានភាពល្អប្រសើរជាងភេសជ្ជៈដែលមានផ្ទុកជាតិស្ករ។ ទោះជាយ៉ាងណាដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លែឈើមួយនេះ អ្នកគួរតែទទួលទានមួយថ្ងៃមួយកែវនៅពេលព្រឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here