ខ្លាចកូនទាបមិនលូតកម្ពស់ដូចកូនគេ គួរអនុវត្តវិធីនេះ

0
1

ជាទូទៅទារកភាគច្រើនមានប្រវែងពីកំណើត ៥០សង់ទីម៉ែត្រ ហើយការលូតលាស់៣ខែដំបូង គឺស្មើនឹងប្រវែងលូតលាស់រយៈពេល ៩ខែ បន្ទាប់ បានន័យថាក្នុងរយៈពេលមួយឆ្នាំដំបូងនេះមានការលូតលាស់លឿនណាស់។

នៅឆ្នាំទីពីរ អត្រាកំណើននៃប្រវែងរាងកាយចាប់ផ្តើមថយចុះប្រហែលជា ១០សង់ទីម៉ែត្រ គឺលូតលាស់ប្រហែលជា ៨៥សង់ទីម៉ែត្រ ហើយប្រវែងដងខ្លួនកើនឡើងចាប់ពី ៥ទៅ៧សង់ទីម៉ែត្រ បន្ទាប់ពីអាយុ ២ឆ្នាំ។

តើមូលហេតុអ្វីដែលបណ្តោលឲ្យកុមារមានកម្ពស់ទាប?

តាមពិតកង្វះជាតិកាល់ស្យូម និងអាហារូបត្ថម្ភ ធ្វើឲ្យប៉ះពាល់ដល់ការលូតកម្ពស់ជាខ្លាំង ក៏ប៉ុន្តែនៅមានកត្តាមួយចំនួនទៀតដែលអាចធ្វើឲ្យកូនរបស់អ្នកមានកម្ពស់ទាបជាងក្មេងដទៃដូចជា៖ កង្វះអ័រម៉ូនលូតលាស់ ឪពុកម្តាយមានកម្ពស់ទាប កើតជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺសរសៃប្រសាទ ភាពស្លេកស្លាំង រាគរ៉ាំរ៉ៃ ជំងឺតម្រងនោម ជំងឺហឺត ជំងឺបេះដូងពីកំណើត ជំងឺមេតាប៉ូលីស ជំងឺក្រូម៉ូសូម។ល។ លើសពីនេះជំងឺផ្លូវចិត្ត ក៏អាចធ្វើឲ្យមនុស្សតឿដែរ។

ដូច្នេះដើម្បីជួយជំរុញឲ្យកូនមានការលូតកម្ពស់បានល្អ ឪពុកម្តាយគួរតែអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

បន្ថែមអាហារបំប់ន៖ អ្នកត្រូវផ្តល់អាហារដែលមានជាតិកាល់ស្យូម និងប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់។

ធ្វើលំហាត់ប្រាណ៖ ការជំរុញឲ្យកូនធ្វើលំហាត់ប្រាណជាប្រចាំ ពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់ដល់ការផលិតអ័រម៉ូនលូតលាស់ និងការលូតលាស់ឆ្អឹង។ ការធ្វើលំហាត់ប្រាណរត់ លោតអន្ទាក់ ឬលេងបាល់បោះ ពិតជាល្អបំផុត។

គេងឲ្យបានគ្រប់គ្រាន់៖ អ្នកគួរតែទម្លាប់ឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវចូលគេងនៅមុនម៉ោង ៩យប់ ព្រោះអ័រម៉ូនលូតលាស់ផលិតច្រើននៅចន្លោះម៉ោង ៩ ទៅ១យប់ និងម៉ោង ៥ទៅ ៧ព្រឹក។

កុំឧស្សាហ៍ធ្វើឲ្យកូនពិបាកចិត្ត៖ នៅពេលដែលកុមារកើតជំងឺធ្លាក់ទឹកចិត្ត រាងកាយទាំងមូលនិងស្ថិតនៅក្នុងស្ថានភាពទាប ហើយប៉ះពាល់ដល់ដំណើរការនៃការបញ្ចេញអ័រម៉ូន ដូច្នេះអារម្មណ៍រីករាយគឺគ្មានទេ។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here