ប្រភេទសារធាតុចិញ្ចឹម ដែលកុមារកំពុងខ្វះអាហារូបត្ថម្ភត្រូវចាំបាច់

0
1

បច្ចុបប្បន្ននេះ កុមារភាគច្រើនអាចធំលូតលាស់បានល្អដោយសារតែការរស់នៅស្ថិតក្នុងសេដ្ឋកិច្ចល្អប្រសើរ ប៉ុន្តែនៅតែមានកុមារមួយចំនួនខ្វះអាហារូបត្ថម្ភ ឬក្រិនដដែល។

លោកវេជ្ជបណ្ឌិត Deborah Frank ជាសាស្ត្រាចារផ្នែករោគកុមារនៃសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ បូស្តុន បានបង្ហាញថា កង្វះអាហារូបត្ថម្ភរបស់កុមារ​ មិនមែនដោយសារតែខ្វះចំណីអាហារនោះទេ គឺដោយសារតែអាហារខ្វះសារធាតុចិញ្ចឹម។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នៅអាយុ ១ឆ្នាំ ទារកត្រូវមានទម្ងន់៣ដង ហើយខួរក្បាលត្រូវតែមានទំហំធំជាងពេលចាប់កំណើត ២,៥ដង។

ប្រសិនបើកុមារមិនបានបរិភោគគ្រប់គ្រាន់ទេ ជាពិសេសកង្វះសារធាតុចិញ្ចឹម ប្រព័ន្ធរំលាយអាហារមានផលប៉ះពាល់ ទម្ងន់ និងកម្ពស់របស់កុមារក៏មិនកើនឡើងដែរ តែបើកើនឡើងក៏មានភាពយឺតយ៉ាងបំផុត។ ប្រសិនបើករណីនេះនៅអូសបន្លាយពេលយូរ ប្រព័ន្ធភាពស៊ាំរបស់កុមារនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយកុមារនឹងរៀនមិនងាយចេះ មានបញ្ហាអាប្បកិរិយាដោយសារតែខួរក្បាលមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

តាមពិតមិនត្រឹមតែដោយសារកង្វះចំណីអាហារនោះទេ កុមារជាច្រើនបរិភោគបានច្រើនដែរ ប៉ុន្តែនៅតែជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភ។ នេះដោយសារតែឪពុកម្តាយ មិនបានផ្តល់លើអាហារដែលមានជីវជាតិដល់កូនៗ ឬកុមារញ៉ាំអាហារសម្រន់ច្រើនពេក ដែលនាំឲ្យអតុល្យភាពអាហារូបត្ថម្ភធ្ងន់ធ្ងរ។

សម្រាប់កុមារតូចៗក្នុងមួយឆ្នាំដំបូង របបអាហាររបស់ពួកគេគួរតែមានតុល្យភាពល្អ ក៏ដូចជាការពង្រឹងប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អគឺមានសារៈសំខាន់ណាស់ ព្រោះវាជួយឲ្យរាងកាយមានប្រព័ន្ធភាពស៊ាំរឹងមាំអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺផ្សេងៗ។

តើសារធាតុចិញ្ចឹមអ្វីខ្លះដែលកុមារកំពុងខ្វះអាហារូបត្ថម្ភត្រូវការជាចាំបាច់?

បើយោងតាមអ្នកជំនាញបានឲ្យដឹងថា សម្រាប់កុមារដែលមានកង្វះអាហារូបត្ថម្ភ ចាំបាច់ត្រូវតែទទួលទានអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមរួមមាន៖ ជាតិសរសៃ ប្រូតេអ៊ីន ប្រូបាយអូទិក ជាតិដែក ស័ង្កសី…ទន្ទឹមនឹងនេះផងដែរ ឪពុកម្តាយអាចបន្ថែមអាហារដែលមានប្រយោជន៍ដល់សុខភាព ដើម្បីទ្រទ្រងការរំលាយអាហារ ជួយឲ្យកុមារញ៉ាំបានល្អ និងបង្កើនភាពស៊ាំក្នុងរាងកាយ។

អ្នកត្រូវចាំថា ប្រព័ន្ធរំលាយអាហារមានតួនាទីស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ និងបញ្ចូលថាមពលទាំងអស់សម្រាប់ដំណើរនៅក្នុងរាងកាយ និងការអភិវឌ្ឍ។ ដូច្នេះប្រព័ន្ធរំលាយអាហាររបស់កុមារត្រូវតែមានសុខភាពល្អ ទើបរាងកាយអាចទទួលបានអាហារូបត្ថម្ភបានគ្រប់គ្រាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here