មូលហេតុសំខាន់ៗដែលធ្វើឲ្យទារកស្លាប់នៅក្នុងផ្ទៃ!

0
1

ជាទូទៅក្នុងរយៈពេល៩ខែនៃការមានផ្ទៃពោះ ទារកមានការលូតលាស់ឥតឈប់ឈរ ក៏ប៉ុន្តែទារកដែលមានភាពខុសប្រក្រតី ឬអសមត្ថភាពក្នុងការលូតលាស់ អាចបណ្តោលឲ្យស្លាប់នៅក្នុងផ្ទៃបាន។ តើកត្តាអ្វីដែលដែលនាំឲ្យទារកស្លាប់ក្នុងផ្ទៃ?

តាមពិតការស្លាប់ក្នុងផ្ទៃរបស់ទារក កើតឡើងដោយសារតែមូលហេតុសំខាន់ៗមួយចំនួនដូចជា៖

១.ភាពមិនប្រក្រតីនៃក្រូម៉ូសូម ជាលទ្ធផលរាងកាយរបស់ទារកមិនអាចលូតលាស់បាននោះទេ។ ករណីនេះកើតឡើងចំពោះទារកនៅជាស៊ុតនៅឡើយ។

២.បញ្ហាសុក មិនអាចផ្គត់ផ្គង់ឈាមទៅកាន់ទារកបានគ្រប់គ្រាន់ ធ្វើឲ្យទារកខ្វះអុកស៊ីសែន ដែលបណ្តោលឲ្យស្លាប់។

៣.អ្នកម្តាយមានជំងឺបេះដូង ដូចជាសន្ទះបេះដូង ឬប្រឹសបេះដូងលេចធ្លាយ ដែលងាយនឹងធ្វើឲ្យមុខងារបេះដូងកើនឡើងពេលមានផ្ទៃពោះ។ ទីបំផុតវាបណ្តោលឲ្យគាំងបេះដូង លើសឈាម ព្រោះអ័រម៉ូនមួយចំនួនដែលបញ្ចូនមកពីសុកមានឥទ្ធិពលប្រឆាំងនឹងអាំងស៊ុយលីន ដែលបណ្តោលឲ្យមានជាតិស្ករក្នុងឈាមខ្ពស់ ហើយកូនរបស់អ្នកក៏អាចរងនូវផលប៉ះពាល់ពីស្ថានភាពទាំងនេះដែរ។

អាស្រ័យហេតុនេះ ដើម្បីជៀសវាងបញ្ហាកូនស្លាប់ក្នុងផ្ទៃ អ្នកម្តាយគួរតែព្យាយាមថែរក្សាសុខភាពឲ្យបានល្អមុនពេលមានផ្ទៃពោះ និងតាមដានសុខភាពជាមួយគ្រូពេទ្យជាប្រចាំអំឡុងពេលមានផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here