មកដឹងពីមូលហេតុដែលធ្វើឲ្យកើតមានស្នាមសង្វារពេលមានផ្ទៃពោះ និងវិធីកាត់បន្ថយ

0
1

បញ្ហាស្នាមបែកសង្វារភាគច្រើនកើតមានចំពោះស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ ក្នុងចន្លោះសប្តាហ៍ទី ២៨ទៅ៣៦។ ដោយសារតែក្នុងកំឡុងពេលនេះ ទារកកំពុងតែលូតលាស់លឿន ធ្វើឲ្យក្បាលពោះរីកធំយ៉ាងឆាប់រហ័ស។ បើយោងតាមការសិក្សាបានបង្ហាញថា ការកើតមានស្នាមសង្វារក្នុងអំឡុងពេលមានផ្ទៃពោះនេះកើតមានរហូតដល់ ៩០ភាគរយ ហើយភាគច្រើនវាតែងតែលេចឡើងនៅចំក្បាលពោះ ដើមដៃ ភ្លៅ ត្រគាក…។

មូលហេតុសំខាន់ដែលបណ្តោលឲ្យកើតមានបញ្ហាស្នាមសង្វារ គឺការលាតសន្ធឹងនៃផ្ទៃស្បែកតឹងណែនខ្លាំងពេក ឬស្រទាប់នៃស្បែកមានបរិមាណជាតិខ្លាញ់ច្រើនពេក។ ចំពោះការឡើងទម្ងន់លឿន និងស្រកទម្ងន់លឿនៗក៏ជាដើមហេតុដែលធ្វើឲ្យកើតមានស្នាមសង្វារផងដែរ។

ទោះជាយ៉ាងណា បញ្ហាស្នាមបែកសង្វារអាចកាត់បន្ថយបានប្រសិនបើស្ត្រីទាំងឡាយមានការព្យាយាម អនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

១.ថែរក្សាសុខភាពជានិច្ច៖ ធ្វើលំហាត់ប្រាណស្រាលៗឲ្យបានទៀងទាត់យ៉ាងហោចណាស់ម្តង ៣០នាទី ហើយ៣ដងក្នុងមួយសប្តាហ៍ សម្រាប់អ្នកម្តាយក្រោយពេលសម្រាល។ ក្រៅពីនេះ អ្ននត្រូវញ៉ាំអាហារដែលសម្បូរជីវជាតិ និងវីតាមីន ទទួលទានទឹកឲ្យបានច្រើន ៦ទៅ៨កែវ ក្នុងមួយថ្ងៃ។

២.ប្រើផលិតផលថែស្បែក៖ សូមប្រើផលិតផលរក្សាសំណើមដល់ស្បែកជាប្រចាំ បន្ទាប់ពីងូតទឹកពេលព្រឹក និងពេលល្ងាច។

៣.ម៉ាស្សាប្រេងធម្មជាតិ៖ អ្នកអាចប្រើប្រេងល្ង ឬប្រេងអូលីវលើតំបន់រងផលប៉ះពាល់ ហើយទុកចោល២០នាទី ទើបលាយសម្អាតជាមួយទឹកធម្មជាតិជារៀងរាល់ថ្ងៃ។

៤.ប្រើប្រទាលកន្ទុយក្រពើ៖ អ្នកអាចកាត់ប្រទាល់កន្ទុយក្រពើមួយធាង រួចបកយកសាច់របស់វាមកលាបលើស្បែកដែលមានបញ្ហា ជារៀងរាល់ព្រឹក និងល្ងាច។

៥.ប្រើដំឡូងបារាំង៖ អ្នកត្រូវយកដំឡូងបារាំងមកកិនឲ្យម៉ត់ រួចមកបិទបំពោតត្រង់កន្លែងដែលមានបញ្ហា ហើយទុករយៈពេល ១០នាទី ទើបអាចលាងជម្រះចេញ។

វិធីសាស្ត្រទាំងអស់នេះ អាចកាត់បន្ថយបញ្ហាស្នាមបែកសង្វារបន្ទាប់ពីពេលមានផ្ទៃបាន ក៏ប៉ុន្តែអ្នកត្រូវតែព្យាយាមអនុវត្តរាល់ថ្ងៃទើបឆាប់ទទួលបានផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here